ខេត្តព្រះសីហនុ ៖ កាលពីវេលាម៉ោង០៣:៤០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ មានករណីចោរលួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ នៅចំណុចក្បែរសណ្ឋាគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានចុះស្រាវជ្រាវតាមជំនាញ និងកំណត់បានមុខសញ្ញាសង្ស័យប្រព្រឹត្តបទល្មើសចំនួនពីរនាក់ នៅចំណុចក្បែរកំពង់ផែស្វយ័តកហរុងព្រះសីហនុ ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ជនសង្ស័យទី១.ឈ្មោះ ថន ម៉ាប់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅបច្ចុប្បន្ន ក្រុម៣៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ
២.ឈ្មោះ លឹម ឈិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅបច្ចុប្បន្ន ក្រុម៣៦ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរួមគ្នាធ្វើសកម្មភាព លួចកាត់ខ្សែភ្លើងបំភ្លឺតាមផ្លូវសាធារណៈ នៅចំណុចក្បែរសណ្ឋាគារឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២៤ ពិតប្រាកដមែន។
ក្នុងនោះវត្ថុតាងចាប់យកបានរួមមាន៖
១. ម៉ូតូចំនួន១គ្រឿង ម៉ាក់ Honda scoopy ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ1BC- 5811
២. រទេះអូស ចំនួន ១គ្រឿង
៣. អំពូលសូឡា ចំនួន ១
៤. កាំបិត ចំនួន ២ដើម
៥. ពូថៅ ចំនួន ១ដើម
៦. ទូរស័ព្ទដៃ ចំនួន ១គ្រឿង
៧. ផ្លែរណាអាដែក ចំនួន ២ដើម
៨. ទួរនឺវីស ចំនួន ៣ដើម សោរមាត់ និងសោរខ្វែង ចំនួន ៦ដើម។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ខាងលើ រួម និងវត្ថុតាងត្រូវបានបញ្ចូនទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធី ៕