កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ អាចឡើងដល់កម្រិត​ប្រកាស​ឱ្យប្រុងប្រយ័ត្ន​ ខណៈ​ខ្វះតែ០,៦០ម៉ែត្រទៀត

ចែករំលែក៖

ខេត្ត​ក្រចេះ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ​ បានឱ្យដឹងនៅថ្ងៃទី២៤​ ខែកញ្ញា​ ឆ្នាំ​២០២៤នេះថា៖​ កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ អាចជិតដល់កម្រិតប្រកាសឱ្យប្រុងប្រយ័ត្នហើយ ខណៈ​នៅខ្វះតែ ០,៦០ម៉ែត្រទៀត គិតត្រឹមព្រឹកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ មានកម្ពស់ ២១,៤០ម៉ែត្រ ។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានឱ្យដឹងទៀតថា យោងតាមការព្យាករណ៍របស់ក្រសួងជំនាញ បានឃើញថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ អាចហ្នឹងហក់​ឡើងដល់កម្ពស់ ២១,៧៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ​ស្ថានភាពបែបនេះ នឹង​បង្កឲ្យមានទឹកជំនន់គ្រប់ពេលវេលាក្នុងមូលដ្ឋានខេត្តក្រចេះ ​គណៈកម្មការគ្រប់គ្រង​គ្រោះមន្តរាយ​ខេត្តក្រចេះ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តក្រចេះ ជាពិសេសគ្រួសារ ដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែកជាដើម ។

...

ការណែនាំខាងលើ មានដូចជា៖ ១. វេចខ្ចប់ស្បៀងអាហារ សម្ភារៈ និងឯកសារសំខាន់ៗទុកជាមុន ។ ២. ប្រមូលនឹងទុកដាក់ភោគផលកសិកម្ម ដែលអាចប្រឈម​ទៅ​នឹងទឹកជំនន់​ដែលអាចខូចខាត​បាត់បង់ធ្ងន់ធ្ងរ ។ ៣. បើគ្មានការចាំបាច់កុំធ្វើដំណើរ ឬ ចេញទៅនេសាទដាច់ខាត។ ៤. ចងរឹតផ្ទះសំបែងឲ្យបានរឹងមាំ ។ ៥. ណែនាំកូនចៅកុំឱ្យនៅជិត ឬលេងតំបន់ងាយរងគ្រោះ ។ ៦. សហការជាមួយអាជ្ញាធរមូលដ្ឋាន​ ដើម្បីទទួលបានព័ត៌មានអំពីទីតាំងដែលត្រូវ​ជម្លៀស​នៅបណ្ដោះសន្ន ។ ៧. ចែករំលែកព័ត៌មានបន្តទៅដល់អ្នកដទៃ និង ៨. យកចិត្តទុកដាក់តាមដានប្រព័ន្ធទូរសព្ទ ១២៩៤ ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print