អន្តរជាតិ ៖ នៅរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ តាមម៉ោងក្នុងតំបន់ លោក Wang Yi តំណាងពិសេសរបស់លោកប្រធានរដ្ឋចិន Xi Jinping និងជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន រដ្ឋមន្ត្រីការបរទេសចិនបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអនាគតនៅទីក្រុងញូវយ៉កព្រមទាំងបានថ្លែងសុន្ទរកថាក្រោមចំណងជើងថា «ក្តាប់ជាប់ជោគវាសនារួម រួមគ្នាបង្កើតអនាគតដ៏ល្អប្រសើរ» ។
គេហទំព័រ «CCFR China state-controlled media » លោក Wang Yi បានលើកឡើងថា ប្រឈមមុខនឹងបម្រែបម្រួលនិម្មាបនកម្មពិភពលោកដែលពុំធ្លាប់កើតមានក្នុងអំឡុងពេលមួយសតវត្សរ៍ យើងបានបើកធ្វើកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តីពីអនាគតនិងចេញផ្សាយ«កិច្ចសន្យាអំពីអនាគត»ដើម្បីប្រមូលផ្តុំកម្លាំងកាយចិត្តសម្រាប់ជំរុញសន្តិភាពនិងការអភិវឌ្ឍរបស់ពិភពលោកនិងគ្រោងផែនការគោលសម្រាប់អនាគតនិងជោគវាសនារបស់មនុស្សជាតិ ប្រការនេះវាមានសារសំខាន់ណាស់ ។ ទស្សនៈសំខាន់ស្តីពីការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ គំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់ គំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកលនិងគំនិតផ្តួចផ្តើមអរិយធម៌សកលដែលលើកឡើងដោយលោកប្រធានរដ្ឋចិន Xi Jinping បានផ្តល់នូវផែនការថ្មីសម្រាប់ឆ្លើយតបនឹងបញ្ហាប្រឈមរួមរបស់មនុស្សជាតិនិងគ្រោងផែនការគោលថ្មីសម្រាប់កសាងពិភពលោកដ៏ល្អបវរ ។
គេហទំព័រ «CCFR China state-controlled media » ថា ៖ លោក Wang Yi បានអធិប្បាយអំពីគំនិតផ្តួចផ្តើម ៤ ចំណុចរបស់ប្រទេសចិន៖ទី១ ត្រូវកសាងអនាគតដែលប្រកបដោយសន្តិភាពនិងភាពសុខសាន្តត្រាណ ។ ទី២ ត្រូវកសាងអនាគតដែលប្រកបដោយវឌ្ឍនភាពនិងវិបុលភាព ។ ទី៣ ត្រូវកសាងអនាគតដែលគាំពារយុត្តធម៌និងសច្ចភាពនិងទី៤ ត្រូវកសាងអនាគតដែលកាន់តែល្អបវរ ។
លោក Wang Yi បានសង្កត់ធ្ងន់ថា ចិនរីករាយពួតដៃគ្នាដើរឆ្ពោះទៅមុខជាមួយបណ្តាប្រទេសនានាលើពិភពលោកដើម្បីជំរុញការកសាងសហគមន៍រួមវាសនារបស់មនុស្សជាតិ ក៏ដូចជារួមគ្នាបង្កើតអនាគតដែលកាន់តែមានសន្តិភាពនិងល្អបវរ ៕