នាយឧត្តមសេនីយ៍ វង្ស ពិសេន អញ្ជើញកាន់បិណ្ឌវេនទី១១ នៅវត្ដចំនួន៩ ក្នុងស្រុកពារាំង

ចែករំលែក៖

ខេត្តព្រៃវែង ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ នាយទាហាន មន្ត្រីក្រុមការងារ ពុទ្ធបរិស័ទចំណុះជើងវត្តមកពីគ្រប់ទិសទី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តចំនួន ៩ ក្នុងស្រុកពារាំង ខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៤នេះ។

ពិធីកាន់បិណ្ឌវេនទី១១ នៅវត្តទាំង ៩នោះរួមមាន: វត្តកែវអណ្តែត ហៅវត្តសំរាប, វត្តទន្លេជ្រៃ, វត្តគោកធំ, វត្តមេមល់, វត្តអម្ពវ័ន ហៅវត្ដសំបួរ, វត្តតាំងរលាំង, វត្តក្រាំងពិសី, វត្តត្នោត, និងវត្តព្រៃស្នៀត។

នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញធ្វើកិច្ចតាមប្រពៃណីព្រះពុទ្ធសាសនា និងបានអញ្ជើញវេរប្រគេនទេយ្យវត្ថុ ទេយ្យទាន បូជាបច្ច័យ ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសផល្លាអានិសង្ឃជូនទៅដល់ដួងវិញ្ញាណក្ខន្ធបុព្វការីជន មាន : មាតាបិតា ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ និងយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សូមឲ្យមកទទួលយកក្នុងពេលនេះ។

ទេយ្យវត្ថុ ទេយ្យទាន និងបច្ច័យត្រូវប្រគេននាឱកាសនោះ ក្នុងមួយវត្តទទួលបាន ស្លាដក់១ឈុត, អង្ករផ្កាម្លិះ ១០០គីឡូក្រាម, ស្ករស ១០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកស៊ីអ៊ីវ ១០យូរ, ទឹកដោះគោ ១កេសធំ, មីម៉ាម៉ា ១កេសធំ, ត្រីខកំប៉ុង ១កេសធំ, ទឹកក្រូច ៥កេស, ទឹកបរិសុទ្ធ ៥កេស, ព្រមទាំងបច្ច័យប្រគេនព្រះសង្ឃ ១៨០,០០០រៀល, បច្ច័យកសាងវត្ត ៥,០០០,០០០រៀល៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print