ខេត្តស្ទឹងត្រែង គឺជាខេត្តដែលមានសក្តានុពលទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើនបំផុតរបស់កម្ពុជា

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ខេត្តស្ទឹងត្រែង គឺជាខេត្តដែលមានសក្តានុពលទេសចរណ៍បែបធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្រ្តជាច្រើនបំផុតរបស់កម្ពុជា ដែលភ្ញៀវជាតិ និងអន្តរជាតិបានមកដល់ហើយ ដឹងតែមិនចង់ត្រលប់ទៅវិញនោះទេ។ ខេត្តនេះមានទន្លេពីរប្រសព្វគ្នាគឺទន្លេមេគង្គ និងទន្លេសេកុងដែលបានក្លាយជាទន្លេមុខបួនប្រៀបដូចជាទន្លេចតុមុខនៅរាជធានីភ្នំពេញដែរ។

ខេត្តស្ទឹងត្រែង មានទន្លេមេគង្គ ទន្លេសេកុង ទន្លេសេសាន និងទន្លេស្រែពក ។
តំបន់ទេសចរណ៍ធម្មជាតិចំនួន១២ នៅខេត្តស្ទឹងត្រែង ទាក់ទាញភ្ញៀវទេសចររាប់សែនម៉ឺននាក់ក្នុងមួយឆ្នាំ ។
ខេត្តស្ទឹងត្រែងជាខេត្តមួយមានព្រំប្រទល់ជាប់ខេត្តរតនគិរី,ក្រចេះ,
មណ្ឌលគិរី,ព្រះវិហារនិងកំពង់ធំ។ កន្លែង ដែលទាក់ទាញភ្ញៀវទេសចរកម្សាន្តច្រើននៃខេត្តស្ទឹងត្រែង មានដូចជា សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ, តំបន់ទេសចរណ៍រ៉ាមសា, សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន, សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ, រមណីយដ្ឋានបក្សីមេគង្គ, ស្ទឹងត្រែងរីសត, រមណីយដ្ឋានចម្ការក្រូច និងតំបន់ទេសចរណ៍អូរឫស្សីកណ្ដាល ។

ខេត្តស្ទឹងត្រែង ជាខេត្តមានទន្លេបួនឆ្លងកាត់ គឺទន្លេសេសាន ទន្លេសេកុង ទន្លេស្រែពក និងទន្លេមេគង្គ។ លើសពីនេះ ខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរចន្លោះពី១២ម៉ឺននាក់ទៅ១៦ម៉ឺននាក់ក្នុងមួយៗឆ្នាំ។នេះបើយោងតាម សន្និសីទសារព័ត៌មានស្ដីពី«ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក»របស់ខេត្តស្ទឹងត្រែងកន្លងទៅ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។

សូមជម្រាបថាក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរកន្លងមកនេះខេត្តស្ទឹងត្រែង ទទួលបានភ្ញៀវទេសចរសរុបចំនួន ២៦ ២៩២ នាក់។ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៦ ២៥២ នាក់ និងភ្ញៀវបរទេសចំនួនរាប់រយនាក់៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print