ភាគីចិនដាស់តឿនក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិជំរុញការបញ្ចុះកម្តៅនៃស្ថានការណ៍រវាងលីបង់និងអ៊ីស្រាអែល

ចែករំលែក៖

អន្តរជាតិ ៖ ថ្ងៃទី៣ ខែតុលា ក្នុងអំឡុងពេលក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបាន ពិនិត្យនិងពិគ្រោះពិភាក្សាជាបន្ទាន់នូវស្ថានការណ៍រវាងលីបង់និងអ៊ីស្រាអែល លោកFuCongតំណាងចិនប្រចាំជាអាចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិបានថ្លែងថា ក្រោមស្ថានការណ៍ពេលបច្ចុប្បន្ន ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិចាំបាច់ចាត់ប្រតិបត្តិការ ហើយលើកឡើងដោយសាមគ្គីគ្នានូវតម្រូវការយ៉ាងច្បាស់លាស់និងគ្មានកំហុស ចាំបាច់សម្រេចបាននូវការឈប់បាញ់គ្នាជាបន្ទាន់នៅតំបនហ្គាហ្សា ចាំបាច់ជំរុញការបញ្ចុះកម្តៅនៃស្ថានការណ៍រវាងលីបង់និងអ៊ីស្រាអែល បញ្ឈប់ដំណើរវិលជុំនៃអំពើហិង្សា ចាំបាច់ខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការរីករាលដាលនៃសង្គ្រាម ចាំបាច់ជំរុញឱ្យភាគីពាក់ព័ន្ធនានាវិលត្រឡប់ទៅផ្លូវដែលអាចដោះស្រាយដោយនយោបាយនិងសន្តិវិធី។ នេះជាការបញ្ជាក់ពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។

លោកFuCongបានលើកឡើងថា ២សប្តាហ៍កន្លងទៅនេះ ស្ថានការណ៍មជ្ឈិមបូព៌ា ជាពិសេសស្ថានការណ៍លីបង់បានងាកទៅរកអ្វីដែលកាន់តែអាក្រក់។ភាគីចិនយល់ព្រមគោលជំហរបស់អង្គការសហប្រជាជាតិ ទង្វើទាំងអស់របស់អ៊ីស្រាអែលដែលឆ្លងចូលដែនលីបង់សុទ្ធតែបំពានអធិបតេយ្យភាពនិងបូរាណភាពទឹកដីរបស់លីបង់ សុទ្ធតែល្មើសនឹងការកំណត់នៃសេចក្តីសម្រេចចិត្តលេខ១៧០១នៃក្រុមប្រឹក្សាសន្តិសុខ។

លោកFuCongបន្តទៀតថា ចាប់ពីខែតុលា ឆ្នាំ២០២៣មក ការប៉ះទង្គិចដោយហិង្សាបានកើតឡើងម្តងហើយម្តងទៀតនៅតំបន់មជ្ឈិមបូព៌ា។អ៊ីស្រាអែលជំរុញប្រតិបត្តិការយោធាដោយចេតនា ដែលបណ្តាលឱ្យការប៉ះទង្គិចឡើងក្តៅនិងត្រូវពង្រីកធំ។បច្ចុប្បន្ន សង្គ្រាមដោយគ្រប់ជ្រុងជ្រោយមួយបាននៅលើគែមនៃការបំផុស។ពាក្យសម្តីញុះញង់ណាមួយនិងប្រតិបត្តិការបង្កហេតុសុទ្ធតែមានគ្រោះថ្នាក់ណាស់។ភាគីចិនដាស់តឿនភាគីនានា ជាពិសេសអ៊ីស្រាអែលឱ្យបន្តរក្សាអត់ធ្មត់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print