អភិបាលខេត្តព្រៃវែង អញ្ជើញចុះសួរសុខទុក្ខ បងប្អូនកងកម្លាំងដែលប្រចាំការនៅចំណុចគល់ស្ពានអ្នកលឿង ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តព្រៃវែង ៖ លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង រសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤  រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនកងកម្លាំងដែលប្រចាំការនៅចំណុចគល់ស្ពានអ្នកលឿង ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានអ្នកលឿងឆ្ពោះទៅកាន់ក្រុង ស្រុកនៃខេត្តព្រៃវែង និងខេត្តស្វាយរៀងក្នុងឱកាស បុណ្យភ្ជុំបិណ្ឌ។

ឆ្លៀតក្នុងឱកាសនេះដែរ  លោក សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បាននាំយកអំណោយឧបត្ថម្ភជូនដល់កងកម្លាំងដែលប្រចាំការតាមគោលដៅនោះរួមមាន ទឹកសុទ្ធ ៥០កេស ទឹកក្រូច ៥០កេស និងថវិកាចំនួន ១៩,២៥០,០០០រៀល ក្នុងនោះក៏មានថវិកា (ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ចំនួន ១០,០០០,០០០រៀលផងដែរ)។

លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នារសៀលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ បានថ្លែងថា ៖ ខ្ញុំមិនសង្ឃឹមនោះទេ តែខ្ញុំជឿជាក់ថា សណ្តាប់ធ្នាប់ចរាចរណ៍ឆ្លងកាត់ខេត្តព្រៃវែងក្រោយបុណ្យជាតិ ភ្ជុំបិណ្ឌ នឹងល្អប្រសើរ ប្រជាពលរដ្ឋនឹងមិនចំណាយលុយសាំងបញ្ឆេះចោល ឬចតចាំរាប់ម៉ោងឡើយ ។ សូមពលរដ្ឋទូទៅមានសុវត្ថិភាពល្អគ្រប់ៗគ្នា 🌸 ព្រៃវែងបេះដូងខ្ញុំ ❤️ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print