ខេត្តស្វាយរៀង: សមត្ថកិច្ចឃាត់ជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីហឹង្សាដោយចេតនាមានស្ថានទម្ងន់
ទោស(វាយគ្នាទៅវិញទៅមក)មូលហេតុ
ទំនាស់ពាក្យសំដីនិងគ្នាពេលផឹកស៊ី។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងនៅព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២៤នេះថា ជនសង្ស័យ ដែលឃាត់ខ្លួនមានឈ្មោះ សំ ពិសី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រៃស្ទៀងឃុំស្វាយតាយានស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។
ភាគី ម្ខាងទៀតមាន ឈ្មោះសំ ភក្តីហៅប្រុស អាយុ៣៥ឆ្នាំ មានទីលំ
នៅភូមិឃុំជាមួយគ្នា។
ប្រភពបន្តថា នៅវេលាម៉ោង៥និង២៧នាទីថ្ងៃទី០២ខែតុលាឆ្នាំ ២០២៤ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានបានទទួលព័ត៌មានពីរប្រជាពលរដ្ឋរាយការណ៍មកថាមានករណីហឹង្សាដោយចេតនា
មួយកើតឡើងស្ថិតនៅត្រង់ចំណុចភូមិព្រៃ
ស្ទៀងឃុំស្វាយតាយាន បណ្តលអោយរងរបួសទាំងសងខាង។
បង្កឡើងដោយជនសង្ស័យឈ្មោះសំ ពិសីបានធ្វើសកម្មភាព យកចានទាប វាយទៅ លើក្បាលឈ្មោះសំ ភក្តីហៅប្រុស
ប៉ុន្តែត្រូវឈ្មោះ ជា សុដានី ភេទស្រីអាយុ ២៦ឆ្នាំត្រូវជាប្រពន្ធរបស់ឈ្មោះ សំ ភក្តីបានយកដៃខាងស្តាំមករងជំនួសប្តីបណ្តាលឲ្យដាច់ច្រវ៉ែបដៃខាងស្តាំដេរចំនួន ពីរថ្នេរ ។
ប្រភពបន្តថា ក្រោយមកបុរសទាំង២នាក់បានធ្វើការប្រតាយតប់គ្នាទៅវិញទៅមកបណ្ដាលអោយរងរបួស ត្រូវបានមកព្យាបាលនៅពេទ្យឯកជន ដោយដេរចំនួន៧ថ្នេរ ចំណែកឈ្មោះ សំ ភក្តី ហៅ ប្រុស បានគេចខ្លួនចេញពីកន្លែងកើតហេតុ។
ក្រោយពីទទួលព័ត៌មាននេះភ្លាម កម្លាំងអធិការដ្ឋានស្រកកំពង់រោទី៍សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយាន បានចុះស្រាវជ្រាវជុំវិញកន្លែងកើតហេតុឃើញថានៅ
កន្លែងមានបន្សល់ទុកអំបែងចានមួយចំនួន រហូត មកដល់ម៉ោង៦និង២៥នាទីល្ងាច បានឃើញជនរងគ្រោះទាំងពីរនាក់សំរាកព្យាបាលនៅផ្ទះពេទ្យឯកជននៅភូមិព្រៃធ្លកឃុំស្វាយតាយានក៏បាន នាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានដើម្បីធ្វើការសួរនាំ នៅចំពោះមុខសមត្ថកិច្ចជន
សង្ស័យទាំងពីរនាក់បានឆ្លើយសារភាពថាពិតជាបានប្រើប្រាស់ហឹង្សាទៅលើគ្នាទោវិញទៅមកពិយប្រាកដមែន។
បច្ចុន្បន្នជនសង្ស័យទាំងពីរនាក់ឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយតាយានដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖ សុថាន