បុរសជនជាតិវៀតណាមម្នាក់ចងកសម្លាប់ខ្លួនមិនដឹងមូលហេតុនៅស្រុកចន្ទ្រា

ចែករំលែក៖

ខេត្តស្វាយរៀង: មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ច ខណៈមានបុរស ជនជាតិវៀតណាមម្នាក់ចង កសម្លាប់ខ្លួននៅក្នុងបន្ទប់ជួល មិនដឹងមូលហេតុនៅស្រុកចន្ទ្រា។

យោងតាមសមត្ថកិច្ចនគរបាលខេត្តបានអោយដឹងនាព្រឹកថ្ងៃទី៤ខែតុលាឆ្នាំ២០២៤នេះថា បុរសខាងលើមានឈ្មោះ ង្វៀង  គីមខាញ់  ភេទប្រុស  អាយុ៤២ឆ្នាំ ជនជាតិ វៀតណាម  មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុង បៀងហ្វា ខេត្ត ដុងណាយ ប្រទេសវៀតណាម បច្ចុប្បន្នស្នាក់នៅ នៅចំណុចបន្ទប់ជួលក្នុងផ្សាររុងរឿង ស្ថិតនៅភូមិ ចេក ឃុំសំរោង ស្រុកចន្រ្ទា។

ប្រភពបន្តថាកាលពី ថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៤ នៅវេលាម៉ោង  ១០: ៣៥ នាទី ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងដោយមានការបញ្ជាដឹកនាំផ្ទាល់ពី លោក វ.ឯក គឹម ឡៃ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង  កម្លាំងជំនាញស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង បានសហការជាមួយលោកក្រុមគ្រូពេទ្យបង្អែកជីភូ បានចុះធ្វើកោសល្យវិច័យ លើសាកសព។

ក្រោយពីការធ្វើកោសល្យវិច្ច័យ ដោយផ្អែកតាមការពិនិត្យកន្លែងកើតហេតុ និងសាកសព ស្ដាប់ចម្លើយសាក្សីបំភ្លឺ និងក្រុមគ្រូពេទ្យជំនាញ បានសន្និដ្ឋានថា : សាកសពខាងលើ ពិតជាបានស្លាប់ដោយសារ បែកបំពង់ខ្យល់ ដោយសារចងក ប្រាកដមែន៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print