កិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue)

ចែករំលែក៖

ទីក្រុងដូហា ៖ នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ បណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសន្ទនាសហប្រតិបត្តិការអាស៊ី លើកទី៣ (3rd Asia Cooperation Dialogue- ACD) ក្រោមប្រធានបទ “ការទូតកីឡា”។  កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ នៃប្រទេសជាសមាជិក ACD និងបានពិភាក្សាលើខ្លឹមសារសំខាន់ៗ នៃការទូតកីឡា និងទិសដៅរបស់ ACD ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការរៀបចំព្រឹត្តិការណ៍កីឡា ព្រមទាំងការប្រើប្រាស់ថ្នាលកីឡា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ។

កិច្ចប្រជុំពិភាក្សាលើខ្លឹមសារសំខាន់ៗ រួមមាន៖

...

­- ការអនុម័តលើសេចក្តីប្រកាសទីក្រុងដូហា ដើម្បីលើកកម្ពស់ការទូតកីឡា និងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាទេសចរណ៍ ពាណិជ្ជកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា ជាដើម
­- និយមន័យ នៃការទូតកីឡា និងវិសាលភាព នៃការប្រើប្រាស់ការទូតកីឡា ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស ការផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៌ និងការបង្កើនភាពយោគយល់ និងការគោរពគ្នាទៅវិញទៅមក
­- ការរៀបចំយន្តការលើកកម្ពស់បរិយាប័នកីឡា កីឡាបៃតង និងភាពធន់នៃកីឡា ដើម្បីរួមចំណែកសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព
­- កិច្ចសហការរវាងប្រទេសជាសមាជិកក្នុងការរៀបចំកីឡាអន្តរជាតិ និងការលើកកម្ពស់កីឡាប្រពៃណីរបស់ប្រទេសនីមួយៗ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print