អភិបាលខេត្តកំពង់ចាម ចុះពិនិត្យស្ថានភាពទឹក នៅចំណុចអាងប្រព្រឹត្តិកម្មទឹកកខ្វក់ បឹងស្នាយ

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពទឹកនៅចំណុចអាងប្រព្រឹត្តិកម្មទឹកកខ្វក់ ស្ថិតនៅចំណុចភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ដែលបាននិងកំពុងជន់លិច។

នាឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាឲ្យមន្ទីរជំនាញ ធ្វើការបើកទ្វារទឹកនៅចំណុចបឹងស្នាយផ្នែកខាងក្រោម ដើម្បីរំដោះទឹកចេញពីផ្ទៃអាងខាងលើនេះ។ ហើយបើតាមមន្ត្រីជំនាញ បានបញ្ជាក់ថា ក្រោយពីធ្វើការបើកទ្វារទឹកខាងផ្នែកក្រោមរួច ប្រហែលពី ៣ទៅ ៤ម៉ោង ទឹកជន់នៅក្នុងអាងខាងលើនេះនឹងស្រកជាធម្មតាវិញ។

ជាមួយគ្នានេះ​ រដ្ឋបាល​ខេត្ត​កំពង់​ចាម​ ក៏បានឱ្យដឹងដែរថា​ ចប់រដូវបុណ្យភ្ជុំ​ ប៉ុន្តែ​នៅត្រៀមរៀបចំបុណ្យចេញវស្សាមួយទៀត។

ជាក់ស្ដែង​ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម ប្រចាំថ្ងៃទី០៤​ ខែតុលា​ ឆ្នាំ​២០២៤នេះ​ មានដូចខាងក្រោម​៖
​ ១.​ ទឹកមានកម្ពស់​ ស្មេីនិង​ 12.50m ធៀបថ្ងៃម្សិលម៉ិញ​ ទឹកស្រក 0.30m
* កំពស់ទឹកត្រូវប្រុងប្រយ័ត្ន 15,20m។ បច្ចុប្បន្នកំពស់ទឹកទាបជាងកម្ពស់ទឹកត្រូវប្រុងប្រយ័ត្ន -2.70m

២.​ ទឹកទន្លេមេគង្គចូលព្រែកបានចំនួន៖​ 37/41ព្រែក។ តាមបណ្តាស្រុក៖
1-ស្រុកស្ទឹងត្រង់៖ 5/5 ព្រែក
2-ស្រុកកំពង់សៀម៖​ 9/11 ព្រែក
3-ស្រុកកងមាស៖ 11/13 ព្រែក
4-ស្រុកកោះសូទិន៖​ 5/5 ព្រែក
5-ស្រុកស្រីសន្ធរ៖ 7/7 ព្រែក។
(ទន្ទឹមនិងនោះព្រែកមួយចំនួនបានហូរចេញទៅក្នុងទន្លេមេគង្គវិញ)៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print