ខេត្តកណ្តាល ៖ រដ្ឋបាលខេត្តកណ្តាល មានកិត្តិយសសូមគោរពជម្រាបជូនដំណឹងដល់ សម្តេច លោក លោកស្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួង ស្ថាប័ន លោក លោកស្រីអភិបាល នៃគណៈអភិបាល រាជធានី ខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និងសាធារណជន ឱ្យបានជ្រាបថាៈ ដោយអគារសាលាខេត្តបច្ចុប្បន្ន មានសភាពចាស់ទ្រុឌទ្រោម មិនអាចជួយសម្រួលដល់ការបំពេញការងារ និងផ្តល់សេវាជូនប្រជាពលរដ្ឋ បានយូរអង្វែង រដ្ឋបាលខេត្តកណ្តាល នឹងចាប់ផ្តើមវាយអគារសាលាខេត្តចាស់ចោល នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤។
ដើម្បីឱ្យការសាងសង់ទទួលបានជោគជ័យតាមការគ្រោងទុក ក្រុមហ៊ុនសាងសង់នឹងរុះរើអគារ សាលាខេត្តបច្ចុប្បន្ន ដើម្បីបើកការដ្ឋានសាងសង់អគារសាលាខេត្តថ្មីឆាប់ៗ នាពេលខាងមុខនេះ។ ដូចនេះ ទីចាត់ការ និងអង្គភាព ចំណុះរដ្ឋបាលខេត្ត នឹងធ្វើការផ្លាស់ប្តូរដូចខាងក្រោម៖
១.ការបម្រើសេវារដ្ឋបាលទូទៅ និងសេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យ ប្រជាពលរដ្ឋខេត្ត នៅបន្តបំពេញការងារជាប្រចាំ និងជាធម្មតាជូនប្រជាពលរដ្ឋ ស្ថិតនៅទីតាំងចាស់ដដែល។ ២. ទីចាត់ការ អង្គភាពចំណុះសាលាខេត្តក្រៅពីនេះ នឹងត្រូវផ្លាស់ប្តូរជាបណ្តោះអាសន្ន ទៅទីតាំងថ្មី ស្ថិតនៅបរិវេណ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល (ផ្នែកខាងក្រោយ) ផ្លូវលេខ કાનપ ១០ ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តក ខេត្តកណ្តា វាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ២១ (សូមគោរពជូន ភ្ជាប់មកជាមួយនូវផែនទីបង្ហាញទីតាំងថ្មី ឬអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០១២ ៧៦៣ ៨៣៩/០១៧ ៥២៤ ៤២៤)។
សេចក្តីដូចបានគោរពជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោទៅនាលោក លោកស្រី មេត្តា ជ្រាបជាព័ត៌មានដោយសេចក្ដីអនុគ្រោះ៕
ដោយ ៖ សិលា