មានមហាបាតុកម្មទ្រង់ទ្រាយធំនៅអូស្ត្រាលីនាថ្ងៃទី៦ខែតុលា គាំទ្រប៉ាឡេស្ទីន ចំខួបមួយឆ្នាំនៃសង្រ្គាមហ្កាហ្សា

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៤ ខែតុលានេះបានឱ្យដឹងថា អាជ្ញាធរអូស្រ្តាលីកំពុងដាក់ពង្រាយបុគ្គលិកប៉ូលិសបន្ថែម និងរឹតបន្តឹងសន្តិសុខ មុនពេលមានការប្រមូលផ្តុំគ្នាដើម្បីបង្ហាញការគាំទ្រប៉ាឡេស្ទីន ក្នុងទីក្រុងស៉ីដនី នៅថ្ងៃទី៦ ខែតុលា ហើយព្រមានដល់ក្រុមអ្នកតវ៉ាថា នឹងមិនអត់ឱនឱ្យនោះទេ ប្រសិនបើមានអំពើហិង្សាណាមួយកើតឡើង។

សង្រ្គាមអ៉ីស្រាអែល-ហាម៉ាស បង្កឱ្យមានការតវ៉ាពីសំណាក់អ្នកគាំទ្រអ៉ីស្រាអែល និងអ្នកគាំទ្រប៉ាឡេស្ទីន ទូទាំងពិភពលោក រួមទាំងនៅអូស្រ្តាលីផងដែរ ខណៈដែលរដ្ឋាភិបាល បារម្ភថាការតវ៉ាអាចបង្កភាពចលាចលក្នុងសង្គម។ នៅទីក្រុងស៉ីដនី Palestine Action Group ដែលជាក្រុមគាំទ្រប៉ាឡេស្ទីន បានបញ្ចេញផែនការធ្វើបាតុកម្ម នៅថ្ងៃទី៧ ខែតុលា ចំខួបមួយឆ្នាំនៃការវាយឆ្មក់របស់ក្រុមហាម៉ាស ចូលទឹកដីអ៉ីស្រាអែល បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួស ក៏ដូចជាការចាប់ចំណាប់ខ្មាំងអ៉ីស្រាអែល ហើយជំរុញឱ្យមានសង្គ្រាមក្នុងតំបន់ហ្កាហ្សា មកទល់នឹងបច្ចុប្បន្ន។
នាយករដ្ឋមន្រ្តី លោក Anthony Albanese និយាយថា លោកគិតថាថ្ងៃទី៧ ខែតុលា អាចជាថ្ងៃវឹកវរ ប៉ុន្តែប្រជាជនអូស្ត្រាលីភាគច្រើន មិនចង់ឃើញជម្លោះពីតំបន់ផ្សេងនៃពិភពលោក ត្រូវបាននាំយកមកក្នុងប្រទេសរបស់យើងនោះទេ។ លោក Albanese គូសបញ្ជាក់ក្នុងសន្និសីទសារព័ត៌មាន ដូច្នេះថា «អ្នកដែលកំពុងគិត ធ្វើសកម្មភាពផ្សេងៗនៅថ្ងៃទី៧ ខែតុលាខាងមុខ ត្រូវគិតផងថាសកម្មភាពនោះ មានប្រយោជន៍ឬអត់»។
ឧប្បត្តិហេតុប្រឆាំងសាសនា ត្រូវបានរកឃើញថាកើនឡើង នៅក្នុងប្រទេសអូស្ត្រាលី ចាប់តាំងពីផ្ទុះសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយបានអនុម័តច្បាប់មួយ កាលពីឆ្នាំមុន ដោយហាមឃាត់ចំពោះការផ្សព្វផ្សាយជាសាធារណៈ នូវនិមិត្តសញ្ញាក្រុមភេរវកម្ម។ ការតវ៉ា កាលពីសប្តាហ៍មុន នៅក្នុងទីក្រុងស៉ីដនី ដែលអ្នកចូលរួមខ្លះបានលើកទង់ជាតិ និងនិមិត្តសញ្ញារបស់ក្រុមហេសបូឡា រួមទាំងរូបថតមេដឹកនាំ លោក Hassan Nasrallah ដែលត្រូវគេធ្វើឃាតនៅលីបង់ នាំឱ្យអាជ្ញាធរបើកការស៉ើបអង្កេត៕ ដោយធីរីណា

...

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print