ខេត្តស្ទឹងត្រែង ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ នេះ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្យស្ទឹងត្រែង អញើញជួបសំណោះសំណាល និងជូនដំណើរ បងប្អូនប្រជាពលរដ្ឋ ដែលបានវិលត្រលប់មករាជធានីភ្នំពេញវិញ ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌ បានបញ្ជប់ តាមរយៈរថយន្តក្រុង ដែលរាជរដ្ឋាភិបាល ផ្តល់ជូនការធ្វើដំណើរដោយឥតគិតថ្លៃ។
ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋ បានសម្តែងអំណរអរគុណចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង ដែលបានគិតគូរ និងយកចិត្តទុកពីសុខទុក្ខរបស់ប្រជាពលរដ្ឋ៕
...
ដោយ ៖ សិលា