ខេត្តកណ្ដាល៖ សាកសពយុវជនម្នាក់ដែលបាត់ខ្លួនកាលពី២ថ្ងៃមុនដោយសារលិចទូក ខណះកំពុងអុំសម ដើម្បីទុកប្រកួតនៅថ្ងៃចេញព្រះវស្សា ឥលូវនេះ ត្រូវបានក្រុមការងារចម្រុះស្វះស្វែងរកឃើញហើយ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង២០និង២៨នាទី នៅចំណុចក្នុងទន្លេរព្រែកកែវ ស្ថិតក្នុងភូមិ ព្រែកកែវ ឃុំកោះខែល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជូរី ឌីតា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកកែវឃុំ កោះខែល ស្រុកស្អាង ខេត្តកណ្ដាល។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង១៥និង១០នាទី ជនរងគ្រោះ និងក្រុមអុំទូកមានគ្នា០៩នាក់ បាននាំគ្នាហាត់សមអុំទូកដើម្បីត្រៀមប្រណាំងប្រគួតថ្ងៃចេញវស្សានៅវត្តកណ្ដាល ស្ថិតនៅឃុំទឹកវិល ស្រុកស្អាង ពួកគេក៏បានទំលាក់ទូកនៅព្រែកតាអុក ភូមិព្រែកកែ វពេលនោះពួកគេក៏បានអុំទូកតាមបណ្ដោយដងទន្លេបាសាក់ពីជើងទៅត្បូងអុំបានប្រហែល៣០នាទីទូកក៏បានឃ្លោងលិចនៅ កំពុងតាកោប ហើយពួកគេក៏បាននាំគ្នាតោងទូកព្រោះទឹកហូខ្លាំងលុះដល់ចំណុចព្រែកកែវ ជនរងគ្រោះ បានប្រលែងទូក រួចហែលមកជ្រាំងមុនគេ តែ០៨នាក់ទៀតនៅតោងទូកបណ្ដែត ទូករហូតមកដល់ចំណុចព្រែកកែវដោយមិនបានចាប់អារម្មណ៍អ្វីទេ ហើយឃើញជនរងគ្រោះហែលជិតដល់ជ្រាំងហើយ រួចក៏នាំគ្នាឡើងគោកអស់ទៅ។ លុះដល់ម៉ោង១៨នឹង២០នាទី ឃើញតែម៉ូតូនិងស្បែកជើងរបស់ជនរងគ្រោះ ពេលនោះទើបផ្អើរឆោឡោនិងរាវរកក្នុងទឹកទន្លេរ រហូតដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង០៧និង៣០នាទី កម្លាំងសមត្ថកិច្ចបានធ្ចើការស្វែងរក បានប្រទះឃើញសាកសពជនរងគ្រោះអណ្តែតទឹកនៅចំណុចកំពង់ដរព្រែកតាឡៃ ភូមិព្រែកតាឡៃ ឃុំព្រែកអំបិ់ល ស្រុកស្អាង រួចស្រង់មកដាក់លើគោកធ្ចើការត្រួតពិនិត្យកោសល្យវិច្ឆ័យ។
ការសន្និដ្ឋាន យោងតាមការពិនិត្យកន្លែងកើតហេតុ យោងតាម លោកគ្រូពេទ្យនិងជំនាញជនរងគ្រោះស្លាប់ដោយសារតែឈ្លក់ទឹកបណ្ដាលឱ្យស្លាប់។ សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ស្អាងជ័យ