ភ្នំពេញ ៖ គិតមកត្រឹមម៉ោង ០៩:៤០ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ នេះ ហឹបវិញ្ញាសាទាំងអស់ត្រូវបានដឹកចេញពីរាជធានីភ្នំពេញ សំដៅទៅកាន់បណ្ដាខេត្តនានាទូទាំងប្រទេស ដើម្បីរក្សាទុក និងត្រៀមសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤។
សូមជូនពរដល់ប្រធានគណៈមេប្រយោគទូទាំងប្រទេស និងមន្ត្រីអប់រំទាំងអស់ សូមមានសុខភាពល្អ និងមានសុវត្ថិភាពតាមផ្លូវក្នុងការបំពេញបេសកកម្មដឹកជញ្ជូនវិញ្ញាសាទៅកាន់បណ្ដាខេត្តនានា។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះកងកម្លាំងមានសមត្ថកិច្ច ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការការពារសុវត្ថិភាពក្នុងដំណើរការនៃការដឹកហឹបវិញ្ញាសាទៅតាមបណ្ដាខេត្តនានា។
ដើម្បីទទួលបានព័ត៌មានពិតផ្លូវការ ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមតាមទំព័រហ្វេសប៊ុក និងឆាណែលតេលេក្រាមផ្លូវការក្រសួងអប់រំ យុវជន និងកីឡា តាមតំណភ្ជាប់ខាងក្រោម៖
– ទំព័រហ្វេសប៊ុក៖ MoEYS Cambodia
– ឆាណែលតេលេក្រាម៖ t.me/moeysnews ៕
ដោយ ៖ សិលា