មហាជនកំពុងមានការ រិះគន់ យាយៗមួយក្រុម ដែលចាក់ភ្លេងរាំលេងនៅលើសាលាឆាន់ (មានវីដេអូ​ )

ចែករំលែក៖

ភ្នំពេញ ៖ មានការបង្ហោះវីដេអូនៅលើបណ្តាញសង្គម Facebook និង TikTok ពីសកម្មភាព យាយមួយក្រុម បានយកសាលាឆាន់ នៅវត្តអារាមមួយកន្លែង ជាទីកន្លែងចាក់ភ្លេង រាំលេងទៅវិញ ខណះនៅលើសាលាឆាន់ជាទីកន្លែងពុទ្ធ​បរិស័ទ នាំគ្នាទៅគោរពប្រតិបត្តិព្រះ និង ព្រះសង្ឃ នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌមហាជនបានចោទសំនួរថា តើសកម្មភាពមិនគប្បីទាំងនេះ តើមានគំនិតផ្តួចផ្តើមពីអ្នកណា ឬក៏ចៅអធិការវត្ត។​

សូមបញ្ជាក់ថា មហាជនមានការរិះគន់ម្តងហើយម្តងទៀត ខណះប៉ុន្មានថ្ងៃមុន បែកធ្លាយតារាវ័យ ក្មេងម្នាក់ បានឡើងទៅច្រៀងលេង នៅលើសាលាឆាន់ ដែលមានអ៊ុំពូមីងយាយតា កំពុងអង្គុយបត់ជើង ថ្វាយបង្គំព្រះ និង ព្រះសង្ឃមហាជនបានឃើញហើយក៏បង្ហាញ ពីការមិនពេញចិត្ត ដោយ លើកឡើងថា ធ្វើបែបនេះដូចបំផ្លាញព្រះពុទ្ធសាសនាចឹង និង មានមតិផ្សេងៗទៀតផងដែរដែលបង្ហាញពីការមិនពេញចិត្ត។ លុះមិនបានប៉ុន្មានថ្ងៃផង ក៏មានការបែកធ្លាយ វីដេអូ យាយៗមួយក្រុម ចាក់ភ្លេងរាំលេងកំសាន្តនៅលើសាលាឆាន់ទៀត ទង្វើទាំងនេះជាទង្វើមិនគប្បី និង ជាទង្វើដើម្បីបំផ្លាញព្រះពុទ្ធសាសនាផងដែរ មហាជនលើកឡើងថា បើចង់រាំ ចង់ច្រៀងណាស់ហេតុអ្វីមិនរាំមិនច្រៀងនៅខាងក្រោម បែរជាទៅច្រៀងរាំនៅលើសាលាឆាន់ទៅវិញ។

សូមបងប្អូនអ៊ុំពូមីងយាយតា ពុទ្ធ​បរិស័ទ​ ទាំងអស់ កុំយកទីកន្លែង គោរពប្រតិបត្តិ ទីវត្តអារាម ដើម្បីធ្វើទង្វើមិនគប្បី ផ្សេងពីការ គោរពព្រះសង្ឃឬ ព្រះធម៍៕​​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print