បុរសជាអ្នកបើករថយន្តចេញមុខបកស្រាយពីបញ្ហាដែលគាត់ចុចសុីផ្លេសុំផ្លូវម៉ូតូកង់បីរហូតបង្កជាជម្លោះ

ចែករំលែក៖

ភ្នំពេញ៖ នៅលើបណ្តាញសង្គមហ្វេសបុ៊ក មានការវែកញែកលើករណីរថយន្តមួយគ្រឿងបានចុចសុីផ្លេសុំផ្លូវម៉ូតូកង់បីឥណ្ឌា ដែលបើកស្របទិសគ្នា នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី ខាងលិចគល់ស្ពានអាកាស៧មករា ដោយរថយន្តចុចសុីផ្លេបង្កជម្លោះជាមួយអ្នកបើកម៉ូតូកង់បី ដោយគិតថា ម៉ូតូកង់បីបើកមិនមើលគំនួសនិង មិនជៀសផ្លូវរថយន្តគាត់។

ជាក់ស្តែង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤នេះ អ្នកបើករថយន្តបាន ចេញមុខបកស្រាយថា សូមអធ្យាស្រ័យលោកពូ និងក៏សូមទោសទៅដល់បងប្អូនទាំងអស់ផងដែរ ដែលប្រើពាក្យមិនសមរម្យទៅលើគាត់ ខ្ញុំបាទជាម្ចាស់ឡាន មូលហេតុគឺថា ពូ pass app គាត់ជិះខាងមុខប្រហែលកុងទ័រ 10 ហើយខ្ញុំបានស៊ីភ្លេលើកទី1 លើកទី 2 លើកទី 3 គាត់ក៏ឈប់ ហើយចុះមកតែម្តង ហើយផ្លូវខាងឆ្វេង គឺឡើងស្ពាន ហើយខ្ញុំត្រូវទៅត្រង់ តម្រង់ទៅខាងពេទ្យលោកសង្ឃ ដោយសារ camera zoom out មើលទៅឃើញនៅឆ្ងាយ សូមលោកពូ យោគយល់នឹងសូមអធ្យាស្រ័យផង។

បញ្ហាធំបំផុតនោះ គឺបណ្តាលមកពីកត្តាមិនចេះយោគយល់អធ្យាស្រ័យគ្នា សូមបងប្អូនបើកបរលើដងផ្លូវ ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក និងគោរពច្បាប់ចរាចរណ៍ ដើម្បីសុខសុវត្ថិភាព និងបង្ការគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print