គួរតែ​បញ្ឈប់​ ជាបន្ទាន់ ! បំផ្លាញទាំងមច្ឆាបំផ្លាញទាំងគ្រួសារ ខណៈ បុរសម្នាក់ ស្លាប់ ដោយសារ ឆក់ ត្រី

ចែករំលែក៖

ខេត្ត កំពង់ ស្ពឺ ៖ រឿងមិនគួរកេីតឡេីងទាល់តែសោះព្រោះតែ ការ នេសាទ ខុសច្បាប់ ខណៈ បុរសម្នាក់ បានប្រេីប្រាស់ ឧបករណ៍ ឆក់ត្រី បែបជា ភ្លាត់ស្នៀត​  ឆក់ស្លាប់ខ្លួនឯងទៅវិញ។

យោងតាម របាយការណ៍ របស់ ស្នងការដ្ឋាន នគរបាល ខេត្ត កំពង់ ស្ពឺ នៅរសៀលថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៤នេះ បានឱ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ស៊ឹម វ៉ុន អាយុ ៣១ឆ្នាំ ទីលំនៅភូមិស្រែផ្សរ ឃុំក្រាំងអំពិ ល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ជនរងគ្រោះ បានស្ពាយឧបករណ៍អគ្គីសនី ( កែច្នៃ ) មានអាគុយ ខ្សែ ភ្លេីង អាំង សុីទ័រ ដងឈេី លីធ្វេីដំណេីរចាកចេញពីផ្ទះ ចេញទៅស្រែស្រះអូរ ដេីម្បី ឆក់ត្រី នៅចំណុចអូរតាពៅ ខាងត្បូងភូមិក្ដុល ឃុំក្រាំ ងអំពិល ស្រុកសំរោង ទង ខេ ត្តកំពង់ស្ពឺ ស្រាប់ តែ មួយ សន្ទុះ ក្រោយក៏ ទទួលបានដំណឹង ពីប្រជាពលរដ្ឋ ដែលឃេីញហេតុការណ៍ខាងលេី នេះ បានប្រាប់ក្រុមគ្រួសារ ក៏នាំគ្នាទៅជួយដឹកបញ្ជូនមកកាន់ មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ពេលមកដល់ជនរងគ្រោះ មានសភាព ធ្ងន់ធ្ងរ និងបានដាច់ខ្យល់ ស្លាប់មុនពេលមកដល់ មន្ទីរ ពេទ្យ ។

ដោយ ឡែក តាមការបញ្ជាក់ ពី នគរបាល មូលដ្ឋាន បានបញ្ជាក់ថា បុរស ខា ងលើ ពេលកំពុងតែឆក់ត្រី បានរអិលជើងដួលធ្លាក់ចូល ក្នុង ទឹក បណ្តាលឱ្យឆ្លងចរន្តអគ្គីសនី ឆក់ខ្លួនឯង ទៅវិញ ៕

...

ដោយ ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print