ខេត្តតាកែវ៖ លោក វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ ថ្ងៃសៅរ៍ ៣ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ បានចុះត្រួតពិនិត្យមើលស្ថានភាពផ្លូវ ដែលទឹកហូរច្រោះបណ្ដាលឲ្យដាច់ផ្នែកខ្លះនៃត្រចៀកស្ពាន ស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ។
រដ្ឋបាលខេត្តតាកែវ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅកាន់ស្រុកបូរីជលសារ ដោយប្រើប្រាស់មធ្យោបាយ ( រថយន្តធំៗ ) សូមមេត្តាផ្អាកជាបណ្ដោះអាសន្នសិន ជៀសវាងគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ ។
...
ជាមួយគ្នានេះ រដ្ឋបាលខេត្ត នឹងប្រញាប់ជុសជួលស្ពាននេះឡេីងវិញ ដេីម្បីឱ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពផងដែរ៕ ដោយ៖តារា