ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិចិន ទីផ្សារទេសចរណ៍និងវប្បធម៌របស់ប្រទេសចិនបានឈានដល់កម្រិតខ្ពស់ថ្មី

ចែករំលែក៖

អន្តរជាតិ ៖ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យជាតិចិន កន្លែងទេសភាពនានារបស់ប្រទេសចិនមានមនុស្សច្រើនកុះករ ហើយទីផ្សារទេសចរណ៍និងវប្បធម៌បានឈានដល់កម្រិតខ្ពស់ថ្មី ។

ទិន្នន័យនៃក្រសួងដឹកជញ្ជូននិងគមនាគមន៍ចិនបានបង្ហាញឱ្យដឹងថា តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ៣ ខែតុលា លំហូរបុគ្គលឆ្លងតំបន់មានជិត ៩០០ លាននាក់នៅទូទាំងសង្គម ។ អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រុមហ៊ុនផ្លូវដែកជាតិចិនឱ្យដឹងថា តាំងពីសប្តាហ៍ដឹកជញ្ជូនផ្លូវដែកក្នុងអំឡុងពេលបុណ្យជាតិចិនបានចាប់ដំណើរការមក ចំនួនអ្នកដំណើរដែលធ្វើដំណើរតាមផ្លូវដែកទូទាំងប្រទេសចិនមានលើសពី ១៧ លាននាក់រយៈពេល ៤ ថ្ងៃជាប់ៗគ្នា ។ ក្នុងឱកាសបុណ្យជាតិចិន ផ្លូវដែកចិន-ឡាវ បានទទួលលំហូរអ្នកដំណើរច្រើន ចាប់ពីថ្ងៃទី ៣០ ខែកញ្ញាដល់ថ្ងៃទី ៣ ខែតុលា ផ្លូវដែកចិន-ឡាវបានដឹកអ្នកដំណើរចំនួន ២៨.៧៤ ម៉ុននាក់ដែលបានកើនឡើងជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ នេះជាការផ្សាយពី គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤
គេហទំព័រ «CCFR China state-controlled media » បន្តថា ៖ ដើម្បីកែលម្អបទពិសោធន៍ធ្វើដំណើរកម្សាន្តរបស់អ្នកទេសចរ កន្លែងជាច្រើនបានខិតខំប្រឹងប្រែងធ្វើការងារធានាសេវាកម្មឱ្យបានល្អ ៖ ស្ថាប័នដឹកជញ្ជូនរបស់ភូមិភាគស្វាយ័តម៉ុងហ្គោលីខាងក្នុងសិក្សាស្រាវជ្រាវនិងវិនិច្ឆ័យពីសភាពការណ៍ដំណើរការនៃបណ្តាញផ្លូវជាជាមុន ធ្វើឱ្យបានល្អនូវការណែនាំចរាចរណ៍និងការថែទាំឧបករណ៍ ។ ក្រុមហ៊ិនផ្លូវដែកជាតិរបស់ក្រុង Lanzhou បានបង្កើនបុគ្គលិកក្នុងពេលចូលស្ថានីយ ការត្រួតពិនិត្យសុវត្ថិភាព និងការរង់ចាំ ដើម្បីធានាបាននូវការធ្វើដំណើរប្រកបដោយសុវត្ថិភាពនិងរលូនសម្រាប់អ្នកដំណើរ ។ ល។

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print