អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិភាក្សាការងារត្រៀមរៀបចំផែនការ ការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយ សម្រាប់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ម្សិលមុិញ នេះ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោក បួយ ប៊ុនណា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ដើម្បីត្រៀមរៀបចំផែនការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសម្រាប់ដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានមន្ទីរទេសចរណ៍ខេត្ត លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកស្រី អភិបាលរងក្រុងស្វាយរៀង លោកអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំង លោក លោកស្រី ជាមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំនេះបានពិភាក្សាទៅលើការរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយនៅតាមមណ្ឌលប្រឡងនីមួយៗ ឲ្យបានល្អ ការទប់ស្កាត់ការថតចម្លងសំណៅឯកសារផ្សេងៗ តាមគ្រប់រូបភាព ការធ្វើអាជីវកម្មថតចម្លង ចម្លើយវិញ្ញាសារ ការងារអាជីវកម្មអ៉ិនធើណេត និងការប្រេីប្រាស់ឧបករណ៍អេឡិចត្រូនិចផ្សេងៗ ពាក់ព័ន្ធនឹងការប្រឡង និងកិច្ចសហការពីម្ចាស់អាជីវកម្ម ដែលត្រៀមលក់ដូរ នៅក្បែរបរិវេណ មណ្ឌលប្រឡង អោយផ្អាកជាបណ្តោះអាសន្ន ការជួយសម្របសម្រួលជាមួយម្ចាស់ សណ្ឋាគារ ឬផ្ទះសំណាក់ និងកន្លែង លក់ដូរ បាយម្ហូប កុំឱ្យមានការដំឡើងថ្លៃ ក្នុងពេលប្រឡង សម្រាប់បេក្ខជន និងគណៈមេប្រយោគ ក៏ដូចជាផ្តល់សន្តិសុខ និងសុវត្តិភាពនៅក្នុងពេលស្នាក់នៅ ព្រមទាំងជួយសម្រួលការផ្ញើកង់និងម៉ូតូ របស់បេក្ខជន ដោយមិនគិតថ្លៃ និងមានសុវត្ថិភាពជាដើម ក្នុងនោះសម្របសម្រួលជាមួយ បណ្តាវត្តនានា ដែលផ្តល់កន្លែងស្នាក់ហូបចុកដល់បេក្ខជនផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print