ភ្នំពេញ ៖ សាក្សីរស់នៃប្រវត្តិសាស្ត្រ និងការការពារទឹកដីអធិបតេយ្យភាពជាតិ! ក្មួយស្រីទាំងពីរបានមកដឹកដៃអមដំណើរខ្ញុំនៅពេលធ្វើដំណើរលើស្ពានសេកុងឆ្លងកាត់ទន្លេសេកុងក្នុងខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ដូចស្គាល់ពីកាលណាអីចឹង។ នេះជាការលើកឡើងពីលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ តាមរយៈផេកផ្លូវការរបស់លោក។
លោករដ្ឋមន្ត្រីបន្តថា ៖ ក្មួយស្រីទាំងពីរបានចូលរួមទស្សនកិច្ចទិសឦសានជាមួយឪពុកម្តាយពួកគេ។ ក្មេង ប៉ុន្តែវ័យឆ្លាតណាស់, ក្មួយបានចងចាំនូវអ្វីដែលខ្ញុំបានប្រាប់ជាពិសេសចងចាំ«បង្គោលព្រំដែនលេខ ៣០» នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំប្រទល់កម្ពុជានិងវៀតណាម។ ក្មួយជាសាក្សីរស់រាប់សិបឆ្នាំទៅមុខទៀតសម្រាប់កិច្ចការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិ ៕
...
ដោយ ៖ សិលា