លោក ហ៊ុយ វណ្ណៈ ៖ «សង្គ្រាម និង សន្តិភាព» ប្រៀបដូចជា កាក់សង្ខាង បង្វិលត្រូវ ចូលសន្តិភាព! បង្វិលខុស ចូលសង្គ្រាម!

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋលេខាធិការ ទីស្តីការ គណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) បានធ្វើបទវិភាគនយោបាយអន្តរជាតិ អំពី «សង្គ្រាម និង សន្តិភាព» ។ លោកលើកថា ៖ សំឡឹងមើលពិភពលោករបស់យើងបច្ចុប្បន្ន

I- ៥កន្លែងលើពិភពលោកកំពុងមានវិបត្តិជាអន្តរជាតិ
១. សង្គ្រាម អ៊ុយក្រែន-រុស្ស៊ី
២. ជម្លោះ ប៉ាឡេស្ទីន-អ៊ីស្រាអែល
៣. សង្គ្រាមស៊ីវិលនៅ ស៊ូដង់
៤. សង្គ្រាមស៊ីវិលនៅ មីយ៉ាន់ម៉ា
៥. អំពើហិង្សានៅ ហៃទី។ ចាប់តាំងពីប្រធានាធិបតី ហៃទី ត្រូវបានធ្វើឃាតនៅឆ្នាំ២០២១ ប្រទេសនេះបាត់បង់សណ្តាប់ធ្នាប់, ច្បាប់គ្មានប្រសិទ្ធភាព, ក្រុមជើងកាងត្រួតត្រាសង្គម (Gang Violence) ប្រព្រឹត្តអំពើហិង្សាគ្មានប្រណី។

II- ប្រទេស/ទីកន្លែង យ៉ាងហោច២០ កំពុងជាប់ដៃក្នុង សង្គ្រាម/ជម្លោះ ៖ អ៊ុយក្រែន, អ៊ីស្រាអែល, ហ្គាហ្សា, ប៉ាឡេស្ទីន, ឡេប៉ាណន់, យីម៉ែន, ស៊ូដង់, មីយ៉ាន់ម៉ា, អឺរ៉ង់, សូម៉ាលី, លីប៊ី, ហាម៉ាស់, ហេសប៊ូឡា, រុស្ស៊ី។ រាប់ឈ្មោះប្រទេសខាងលើហើយ ក៏មិនទាន់អស់ទេ នៅមានមួយចំនួនទៀត ក្នុងនោះ សហរដ្ឋអាមេរិក ដែរដែលជាប់ដៃក្នុងសង្គ្រាមជាបន្តបន្ទាប់នៅច្រើនកន្លែងជាងគេ។

• បើក្រឡេកមើលពិភពលោកត្រឹម២០ឆ្នាំមុន ប្រទេសដែលខ្ទេចខ្ទាំដោយសារសង្គ្រាមគឺ អ៊ីរ៉ាក់ និង អាហ្គានីស្តាន។ ហើយបើរំលឹកត្រឹម៥០ឆ្នាំមុនគឺ វៀតណាម និង កម្ពុជា។

• ចាប់តាំងពីសង្គ្រាមលោកលើកទី១ ពិភពលោកបានជជែកជាបន្តបន្ទាប់ ដើម្បីពង្រឹងប្រសិទ្ធភាពស្ថាប័ន ក្នុងការដើរតួនាទីជួយរក្សាសណ្តាប់ធ្នាប់ពិភពលោកគឺប្រព័ន្ធ៖ ស្ថាប័នអន្តរជាតិ, ច្បាប់អន្តរជាតិ, មេដឹកនាំពិភពលោក (International System, International Law, Global Leaders)។ ជាលទ្ធផល បានខ្លះ និងមិនបានខ្លះ ហើយប្រព័ន្ធទាំងនោះ ពេលខ្លះក៏ឃើញថា គ្មានអព្យាក្រឹត គ្មានប្រសិទ្ធភាព និងគ្មានអំណាច។

• «សង្គ្រាម និង សន្តិភាព» ប្រៀបដូចជា កាក់សង្ខាង បង្វិលត្រូវ ចូលសន្តិភាព! បង្វិលខុស ចូលសង្គ្រាម! ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print