ដំណើរទស្សនកិច្ចនាទិសឦសានលេីតម្រាយផ្លូវ ខេត្ត រតនគិរី និង ខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋបានឃេីញច្បាស់ និងកាន់តែជឿជាក់ លើរាជរដ្ឋាភិបាលកម្ពុជាក្រោម ការ ដឹកនាំរបស់សម្ដេចមហាបវរធិបតី

ចែករំលែក៖

ខេត្តរតនគិរី -ស្ទឹងត្រែង ៖ ជា លើក ទី ៤ហើយ ក្រុម មគ្គុទ្ទេសក៍ នៃ បញ្ជាការ ដ្ឋាន វិស្វកម្ម អគ្គបញ្ជាការ ដែល ដឹកនាំ ដោយ លោកឧត្តម សេនីយ៍ ត្រី សុង សុមនោ ប្រធាន ក្រុម មគ្គុទ្ទេសក៍ បន្ត ធ្វើ បទបង្ហាញ ជូន បងប្អូន ប្រជាពលរដ្ឋ ក្នុង ដំណើរ ទស្សនកិច្ច នាទិស ឦសាន នាថ្ងៃ សៅរ៍ ៣កេីត និង ថ្ងៃ អាទិត្យ ៤កេីត ខែ ភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវ នឹង ថ្ងៃ ទី ៥-៦ ខែតុលា ឆ្នាំ ២០២៤ នៅ លើ ទឹកដី ចំ នួន ២ខេត្ត គឺ ខេត្ត រតនគិរី និង ខេត្ត ស្ទឹង ត្រែង ដែល មាន ចំនួន ចូលរួម សរុប ២៥០នាក់ ។

ក្រោយ ពី បងប្អូន ប្រជាពលរដ្ឋ បាន ចូលរួមក្នុង ដំណើរ ទស្សនកិច្ច នាទិស ឦសាន លេី តម្រាយ ផ្លូវ ខេត្ត រតនគិរី និង ខេត្ត ស្ទឹង ត្រែង និង ស្តាប់ នូវ ការ ធ្វើ បទ បង្ហាញ របស់ លោកឧត្តមសេនីយ៍ ត្រី សុង សុមនោ ប្រធាន ក្រុម មគ្គុទ្ទេសក៍ និង ជា ស្នងការ ស្នងការ ដ្ឋាន ប្រតិបត្តិការ វិស្វកម្ម អំពី សកម្មភាព នានា រួមទាំង វីរភាព ដ៏ អង់អាច ក្លាហាន របស់ កង កម្លាំង វិស្វកម្ម រួច មក បាន ធ្វើ ឱ្យ បងប្អូន ប្រជាពលរដ្ឋ យល់ កាន់ តែ ច្បាស់ អំពី សារសំខាន់ នៃ ការ កសាងផ្លូវ ក្រវាត់ ព្រំដែន និង បង្គោល ខណ្ឌ សីមា ព្រំដែន ក្នុង ការ ការ ពារ បូរណភាពទឹកដី និង អធិបតេយ្យភាព ជាតិ ។ 

បងប្អូន ប្រជាពលរដ្ឋ បាន អះអាង ថា ការ ញុះញង់ -ការ បំពុល -ការ បំផ្លេីសបំភ្លៃព័ត៌មានរបស់ ក្រុម ប្រឆាំង ជុំវិញ បញ្ហា ព្រំដែន គឺ គ្មាន ប្រសិទ្ធភាព ឡេីយ បងប្អូន ប្រជាពលរដ្ឋ បាន ឃេីញ ជាក់ នឹង ភ្នែក នូវ បង្គោលព្រំដែន បាន ធ្វើ ដំណើរ ផ្ទាល់ លេី ផ្លូវ ក្រវាត់ ព្រំដែន ហេីយបាន បញ្ជាក់ យ៉ាង ច្បាស់ ថា ប្រជាពលរដ្ឋ ទាំង អស់ មាន ជំនឿ ជឿជាក់ លើ រាជរដ្ឋាភិបាល កម្ពុជា ដែល បាន បន្ត អភិវឌ្ឍ ន៍ ប្រទេស ជាតិ តាមបណ្តោយ ខ្សែ ក្រវាត់ ព្រំដែន «ជា ព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង ការ អភិវឌ្ឍ ប្រកប ដោយ ចីរភាព »ហេីយ ប្តេជ្ញា ដាច់ ខាត ការពារ បូរណភាពទឹកដី និង អធិបតេយ្យភាព ជាតិ មិន ឱ្យ បាត់ បង់ ដី សូម្បី តែ ១មីលីម៉ែត្រ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print