កណ្ដាល៖ ជនត្រូវចោទម្នាក់ ត្រូវបាននគរបាលស្រុកស្អាងចាប់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ។ ប្រតិបត្តិការនេះ ធ្វើឡើងថ្ងៃថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង១៦និង៣០នាទី ស្ថិតនៅចំណុចភូមិព្រែកអំបិល ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ ចេវ រ៉ាឆាន់ ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករមានទីលំនៅបច្ចុប្បន្ន ភូមិ ព្រែកថ្មី ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន២ ១\ដីកាលេខ ៤៦៥/២១ .ចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ របស់លោក អាត ច័ន្ទដារាចៅក្រមសេុីបសួរនៃសាលាដំបូងខេត្តកណ្ដាល។ ២/ដីកាលេខ ៣១៨ ដកបចខ/២២ .ចុះថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ របស់លោក ជួន វណ្ណះ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល ដោយចោទប្រកាន់ពីបទ ធ្វើឲ្យខូចខាតដោយចេតនា
កើតហេតុ១៣ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិ ព្រែកគ្រួស ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។
បច្ចុប្បន្នជនត្រូវចោទបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តចាត់ការតាមនីតិវិធី៕