លោក ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន ៣៧៤ នាក់ នៅឃុំអូរ ស្រុកភ្នំស្រួច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សចំនួន ៣៧៤ នាក់ នៃឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៦ ខែ តុលា ឆ្នាំ២០២៤។

ក្រោមបរិយាកាសដ៏រីករាយនាឱកាសនោះលោក ហ៊ុន ម៉ានី បានសម្តែងនូវការស្វាគមន៍ប្រកបដោយភាពកក់ ក្តៅបំផុតជូនចំពោះ សមាជិក សមាជិកាគណបក្សថ្មីទាំង ៣៧៤រូប ដែលបានចំណាយពេលវេលាមកចូលរួមក្នុងឱកាសនោះ។ លោកបានចូលរួមអបអរសាទរចំពោះសមាជិក សមាជិកាថ្មី ដែលបានមករួមរស់ជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបន្តថា ការសម្រេចចិត្តរបស់បងប្អូន គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយហេតុថា ការចូលរួមនេះមិនមែនដើម្បីខ្លួនឯងប៉ុណ្ណោះទេ តែជាការចូលរួមជាមួយគណបក្ស ប្រជាជន ដើម្បីបន្តបេសកកម្ម និងបុព្វហេតុក្នុងការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានោះលោកក៏បានរំលឹកពីប្រវត្តិសាស្រ្តនៃការតស៊ូលះបង់  និងស្នាដៃក្នុងការសម្រេចសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺ រំដោះ ប្រជាជនចេញ ពីការកាប់សម្លាប់ ក្នុងរបបប្រល័យពូជ សាសន៍ប៉ុលពត និងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវការរួបរួមសាមគ្គី ក្នុងការបន្តចូលរួមផ្លាស់ប្តូរមុខមាត់ របស់ព្រះរាជណាចក្រកម្ពុជា ជាពិសេសខេត្តកំពង់ស្ពឺតែម្តង។ លោកបានបន្ថែមថា ការអភិវឌ្ឍបានផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលអាណាត្តិទី ៧ ដែលដឹកនាំដោយសម្តេចមហាធិបតី ហ៊ុន ម៉ាណែត បន្តបេសកកម្ម និងបុព្វហេតុពី សម្តេចអគ្គមហាសេនាបតីតេជោ ដើម្បីដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់ការអភិវឌ្ឍ និងភាពសម្បូរសប្បាយជូនប្រជាជនកម្ពុជាគ្រប់រូប៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print