រថយន្តទំនេីប២គ្រឿងបុកគ្នានៅផ្លូវបំបែកជាបួនដោះស្រាយគ្នាមិនត្រូវ ត្រូវសមត្ថកិច្ចជំនាញអូសយកទៅក្រុង

ចែករំលែក៖

ភ្នំពេញ៖ រថយន្តស៊េរីទំនើបចំនួន២គ្រឿងបានបុកគ្នានៅផ្លូវបំបែកជាបួនរងការខូចខាត និងបង្កឱ្យភាគីទាំងសងខាងជជែកគ្នាដោះស្រាយមិនត្រូវបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស កែងផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្ត Luxus 570 Kuro ពណ៌ខ្មៅ ពាក់ផ្លាកលេខ កម្ពុជា 7.1.1979 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៦ ក្នុងទិសដៅពីកើតទៅលិចដោយមានគោលបំណងឆ្លងភ្លើងស្តុប ខណៈពេលនោះក៏មានរថយន្ត១គ្រឿងទៀត ម៉ាក Mercedes ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-0157 បើកបរដោយបុរសម្នាក់បានធ្វើដំណើរតាមបណ្តោយមហាវិថីព្រះមុនីវង្សក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចភ្លើងស្តុបមិនបានបន្ថយល្បឿនក៏ជ្រុលទៅបុកក្បាលរថយន្ត Luxus ពេញទំហឹង បណ្តាលឱ្យរងការខូចខាតផ្នែកខាងមុខទាំងសងខាង តែមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះឡេីយ ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានជជែកយកត្រូវរៀងៗខ្លួន និងដោះស្រាយគ្នាមិនត្រូវ ទេីបសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅកាន់សមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំងសងខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំភាគីទាំងពីរចូលខ្លួនទៅដោះស្រាយតាមនីតិវិធី ៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print