ស្នងការនគរបាលរាជធានី ព្រមានចាត់វិធានការ​លើម្ចាស់​ផេក​ និង TikTok មួយចំនួនដែលយកវីដេអូហិង្សានៅមុខផ្សារត្រពាំងថ្លឹងបង្ហោះឡើងវិញ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមឲ្យម្ចាស់ផេកនិងអាខោនតិកតុក TikTok មួយចំនួន ដែលយករូបភាពវិដេអូចាស់ពាក់ព័ន្ធករណីហិង្សា នៅចំណុចមុខផ្សាត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវលុបចោលជាបន្ទាន់ បើមិនដូច្នេះទេសមត្ថកិច្ចនិងស្រាវជ្រាវយកអនុវត្តតាមផ្លូវច្បាប់។

ស្នងការដ្ឋាន​នគរបាល​រាជធានី​ បានគូសបញ្ជាក់ថា​ ពីរូបភាពព័ត៌មានខាងលើជារូបភាពចាស់ ដើម្បីកុំឱ្យសាធារណជនមានការយល់ច្រឡំ បន្ទាប់ពីថ្មីនេះមានផេកនិងអាខោនតិកតុកTikTok មួយចំនួនបានយកមកបង្ហោះឡើងវិញ ក្នុងគោលបំណងដើម្បីទាក់ទាញផេកនិងតិកតុកTikTok របស់ខ្លួនឲ្យល្បីនិងមានអ្នកគាំទ្រចូលមើលច្រើន។

សូមបញ្ជាក់ថាហេតុការណ៍នេះកើតឡើងកាលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចមុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយករណីនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ដែលមានឈ្មោះ ឃីម ខាវ ភេទប្រុស, ឈ្មោះ ទឹម រាជ ភេទប្រុស និងឈ្មោះ ណូ ដាវីត ភេទប្រុស ហើយពួកគេទាំង០៣នាក់នេះត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីយូរណាស់មកហើយ៕

...

ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print