ទឹកជំនន់ទ្រង់ទ្រាយធំនៅ ឈៀងម៉ៃ (ប្រទេសថៃ) យ៉ាងហោចណាស់មនុស្ស 3 នាក់បានស្លាប់

ចែករំលែក៖

ទីក្រុងទេសចរណ៍ ប្រទេសថៃរងការលិចលង់ ប៉ះពាល់យ៉ាងខ្លាំងដល់វិស័យទេសចរណ៍ប្រទេសនេះ។ កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា អាជ្ញាធរថៃបានឱ្យដឹងថា គ្រោះទឹកជំនន់នៅទីក្រុង Chiang Mai ភាគខាងជើងប្រទេសថៃ បានសម្លាប់មនុស្ស៣នាក់ ខណៈខេត្តជាច្រើន កំពុងបន្តស្ថិតក្រោមការជន់លិច។

ក្នុងចំណោមជនរងគ្រោះទាំង៣នាក់ខាងលើ គឺរួមមានទាំង បុរសអាយុ៤៤ឆ្នាំម្នាក់ ដែលត្រូវបានខ្សែភ្លើងឆក់ និងស្រ្តីអាយុ៣៣ឆ្នាំម្នាក់ ដែលបាត់បង់ជីវិត ដោយសារបំណាក់ដី។ ក្រោពីនេះ សត្វដំរី២ក្បាល ក៏បានលង់ទឹកងាប់ផងដែរ។ តំបន់ភាគខាងជើងថៃ បានរងគ្រោះដោយសារទឹកជំនន់ធ្ងន់ធ្ងរ ចាប់តាំងតែពីព្យុះកំណាច Yagi បានវាយប្រហារមកលើតំបន់អាស៉ីអាគ្នេយ៍ កាលពីដើមខែកញ្ញា។
នៅស្រុក Mae Tang ដំរីជាង 100 ក្បាលនៅឧទ្យានធម្មជាតិ Elephant Nature ក្នុងខេត្តឈៀងម៉ៃ ត្រូវបានផ្លាស់ទៅទីទួលខ្ពស់ ដើម្បីគេចពីទឹកជំនន់ដែលកើនឡើងយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ ដំរីពីរក្បាលដែលដាក់ឈ្មោះដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា Fahsai (អាយុ 16 ឆ្នាំ) និង Ploython (អាយុ 40 ឆ្នាំ) ដែលពិការភ្នែកត្រូវបានគេរកឃើញថាបានស្លាប់កាលពីថ្ងៃទី 5 ខែតុលា។
លោកស្រី Saengduean Chailert នាយកឧទ្យានធម្មជាតិដំរីនៅភាគខាងជើងប្រទេសថៃបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា”សុបិន្តអាក្រក់បំផុតរបស់ខ្ញុំបានក្លាយជាការពិត នៅពេលដែលខ្ញុំបានឃើញដំរីរបស់ខ្ញុំអណ្តែតលើទឹក” ។

បើតាមការយល់ឃើញរបស់ក្រុមអ្នកវិទ្យាសាស្រ្ត កត្តាប្រែប្រួលអាកាសធាតុបង្កឡើងដោយមនុស្ស កំពុងបង្កើតលំនាំអាកាសធាតុ ដែលបង្កើនលទ្ធភាពខ្ពស់ នៃការកើនមានគ្រោះទឹកជំនន់អាក្រក់ៗ កាន់តែញឹកញាប់។ គិតត្រឹមថ្ងៃអាទិត្យកន្លងទៅនេះ ខេត្តចំនួន២០ ក្នុងចំណោមខេត្តទាំង៧៦ នៃប្រទេសថៃ កំពុងបន្តស្ថិតក្រោមការជន់លិច៕

...

រូប​ថត​: AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print