បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុនចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យជួបបញ្ហាទឹកលិចដោយ សារទឹកភ្លៀង

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី៧ ខែតុលា ២០២៤ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុជន និងកីឡា អមដំណើរដោយមន្ត្រីពាក់ព័ន្ធក្រោមឱវាទ បានអញ្ជើញចុះពិនិត្យស្ថានភាពមណ្ឌលប្រឡង នៅវិទ្យាល័យដែលជួបនូវបញ្ហាទឹកលិចដោយ សារទឹកភ្លៀង ដោយមានការចូលរួមសម្របសម្រួល អន្តរាគមន៍ពីលោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋានខណ្ឌសង្កាត់នីមួយៗក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ទៅតាមមណ្ឌលប្រឡងដែលជួបនូវបញ្ហាលិចទឹកដោយសារទឹកភ្លៀង រួមមានវិទ្យាល័យ ៖

– វិទ្យាល័យហ៊ុនសែនជម្ពូវ័ន (បានដាក់រថយន្តបូមទឹក និងកាយប្រឡាយ គ្រប់គ្រងស្ថានភាពជនលិចធានាបាន១០០%)
– វិទ្យាល័យសម្តេចហ៊ុនសែនភ្នំពេញថ្មី (បានដោះស្រាយចាក់ខ្សាច់ភ្ជាប់ពីអគារមួយទៅអគារមួយ និង ក្រាលក្តារបន្ទះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បេក្ខជនចូលរួមការប្រឡង ធានាបាន ១០០%)
– សាលាបឋមសិក្សាភ្នំពេញថ្មី (រដ្ឋបាលរាជធានីភ្នំពេញបានដាក់រថយន្តបូមទឹកប្រចាំការនៅទីនោះ បានដោះស្រាយបញ្ហាជនលិច១០០%)
– វិទ្យាល័យឫស្សីកែវ (ទឹកលិចក្នុងទីធ្លា ជាដំណោះស្រាយ គណៈនាយកដោយមានការចូលរួមអន្តរាគមន៍ពីរដ្ឋបាលខណ្ឌឫស្សីកែវបានច្រកបាវខ្សាច់ លើកផ្លូវ ក្រាលការ៉ូឡា ដើម្បីរៀបជាផ្លូវសម្រាប់ឱ្យបេក្ខជនដើរក្នុងថ្ងៃប្រឡង)។

ជាលទ្ធផលទោះបីជាមណ្ឌលខាងលើបានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងយ៉ាងណាក៏ដោយ ក្រោមការយកចិត្តទុកដាក់ចាត់ចែងដោះស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ គណៈកម្មការរៀបចំការប្រឡងអាចគ្រប់គ្រងស្ថានការណ៍ និងដំណើរការការប្រឡងប្រកបដោយភាពប្រក្រតីនាថ្ងៃស្អែកនេះ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print