ក្រោយចូលកាន់តំណែងបានមួយសប្តាហ៍ អភិបាលក្រុងនៅប្រទេសម៉ិកស៉ិក ត្រូវគេធ្វើឃាត

ចែករំលែក៖

សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ ទី៦ ខែតុលា អភិបាលរដ្ឋធានីនៃរដ្ឋ Guerrero ដែលពោរពេញដោយអំពើហិង្សានៅម៉ិកស៉ិក ត្រូវបានគេធ្វើឃាត មិនដល់រយៈពេល១សប្តាហ៍ ក្រោយលោកចូលកាន់តំណែង។

រដ្ឋ Guerrero បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Alejandro Arcos ត្រូវបានគេសម្លាប់ ត្រឹមតែ៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោក បានចូលកាន់តំណែង ជាអភិបាលក្រុង Chilpancingo ដែលជារដ្ឋធានីរបស់រដ្ឋ Guerrero និងមានប្រជាជនប្រហែល២៨០,០០០នាក់ នៅភាគនិរតីប្រទេសម៉ិកស៉ិក។ ការិយាល័យអគ្គរដ្ឋអាជ្ញានៃរដ្ឋ Guerrero បាននិយាយថា ខ្លួនកំពុងបើកការស៉ើបអង្កេត ជុំវិញករណីឃាតកម្ម លើលោក Arcos។
រដ្ឋរបស់ម៉ិកស៉ិកមួយនេះ បានក្លាយជារដ្ឋដ៏គ្រោះថ្នាក់ខ្លាំងបំផុតមួយ សម្រាប់អ្នកនយោបាយ និងអ្នកសារព័ត៌មាន។ មានបេក្ខជននយោបាយ សរុបយ៉ាងហោចណាស់ ៦នាក់ ត្រូវគេធ្វើឃាត នៅក្នុងរដ្ឋ Guerrero មុនការបោះឆ្នោតកាលពីថ្ងៃទី២ ខែមិថុនា៕

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print