ខេត្តស្ទឹងត្រែង ៖ ក្រុមអ្នកនាំពាក្យរដ្ឋបាលខេត្តស្ទឹងត្រែង សូមជម្រាបជូនដំណឹងដល់សាធារណជន សារព័ត៌មាន និងបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមតេឡេក្រាម (Telegram) មេត្តាជ្រាបថា ក្នុងពេលថ្មីៗនេះ ក្រុមអ្នកនាំពាក្យរដ្ឋបាលខេត្ត បានរកឃើញថា មានជនខិលខូចបានធ្វើសកម្មភាពទុច្ចរិត ដោយបាន ប្រើប្រាស់រូបភាពរបស់ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ទៅបង្កើត គណនីតេឡេក្រាម (Telegram) ដើម្បីប្រើប្រាស់ទំនាក់ទំនងក្នុងគោលបំណងសម្រាប់ផលប្រយោជន៍ ផ្ទាល់ខ្លួន ឬក្រុមរបស់ណាមួយនោះ។
ក្រុមអ្នកនាំពាក្យរដ្ឋបាលខេត្តយើងខ្ញុំ សូមបដិសេធចោលទាំងស្រុង និងមិនទទួលខុសត្រូវរាល់ ការទំនាក់ទំនងរបស់ជន ឬក្រុមទុច្ចរិតដែលប្រើប្រាស់ឈ្មោះគណនី និងរូបភាព Profile តេឡេក្រាម (Telegram) ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង ដូចមានក្នុងរូបភ្ជាប់ជាមួយការជូនដំណឹងនេះឡើយ។
ក្រុមការងារជំនាញបច្ចេកទេសយើងខ្ញុំ កំពុងស្រាវជ្រាវករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បី វែកមុខជនខិលខូចនោះ និងសូមអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ចំពោះទង្វើដែលខុសឆ្គង ផ្ទុយនឹងច្បាប់ ដែលសង្គមមិនអាចទទួលយកបាននេះ។
យើងខ្ញុំសូមអំពាវនាវដល់សាធារណជនកុំជឿ និងចាញ់បោកល្បិចកលជនទុ ចាញ់បោកល្បិចកលជនទុច្ចរិតនោះ និងសូម គ្រប់ផ្នែកមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចាត់វិធានការស្រាវជ្រាវស្វែងរកឱ្យបានម៉ឺងម៉ាត់បំផុតចំពោះជន ខិលខូចទុច្ចរិតនេះ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជន បណ្តាញសារព័ត៌មាន និងបងប្អូន អ្នកប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប ៕
ដោយ ៖ សិលា