ខេត្តព្រះវិហារ៖ នៅខេត្តព្រះវិហារ បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានបេក្ខជន-បេក្ខនារីចូលរួមប្រឡងចំនួន១.៨២០នាក់ ក្រោមបរិយាកាសស្ងប់ស្ងាត់ និងការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីគណៈកម្មការជំនាញទាំងអស់ ដើម្បីឱ្យលទ្ធផលប្រឡងមានតម្លាភាព សុក្រឹត្យ យុត្តិធម៌ ត្រឹមត្រូវ។
ការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា២០២៣-២០២៤ បាននិងកំពុងប្រព្រឹត្តទៅចំនួន២ថ្ងៃ ចាប់ពីទី៨-៩ ខែតុលា ឆ្នាំ២០២៤។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានចូលរួមបើកវិញ្ញាសាជូនបេក្ខជននៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៉ីម ត្បែងមានជ័យ។
រីឯលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្ត បានចូលរួមបើកវិញ្ញាសានៅសាលាគរុកោសល្យ និងវិក្រឹត្យការខេត្ត។
លោក វ៉ាត ប៉ារ៉ានីន អភិបាលរងខេត្ត បានចូលបើកវិញ្ញាសានៅសាលាអនុវិទ្យល័យ ហ៊ុន សែន ត្បែងមានជ័យ និងលោក សុខ សាន្តតារ៉ា អភិបាលរងខេត្ត បានចូលបើកវិញ្ញាសានៅសាលាបឋមសិក្សាត្បែងមានជ័យ។
លោក គីម រិទ្ធី បានផ្តាំផ្ញើបេក្ខជនទាំងអស់ត្រូវតាំងចិត្តតាំងស្មារតីឱ្យបានល្អ កុំមានការភិតភ័យ ត្រូវខិតខំធ្វើរាល់វិញ្ញាសាទាំងអស់ឱ្យបានត្រឹមត្រូវច្បាស់លាស់ លោកក៏បានថ្លែងជូនពរលើកទឹកចិត្តដល់បេក្ខជនសូមទទួលបានជោគជ័យ និងនិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីខ្លួនឯង ក្រុមគ្រួសារ និងប្រទេសជាតិ។
ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នេះ សម្រាប់ខេត្តព្រះវិហារ មាន៤មណ្ឌល៖ មណ្ឌុលវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជា ស៉ីម ត្បែងមានជ័យ មណ្ឌលសាលាគរុកោសល្យ និងវិក្រត្យការខេត្តព្រះវិហារ។
មណ្ឌលអនុវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ និងមណ្ឌលសាលាបឋមសិក្សាត្បែងមានជ័យ៕
ដោយ៖ ជីវ័ន្ត