តុលាការ ផ្ដន្ទាទោសបុរស ស្ត្រី ខ្មែរ២នាក់ដាក់ពន្ធនាគារ៣០ឆ្នាំ និង២៥ឆ្នាំ ពីបទជួញដូរគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហុក ពៅ និងលោក សុក កែវបណ្ឌិត ជាតំណាងអយ្យការ កាលពីព្រឹកថ្ងៃទី ០៩ខែតុលា ឆ្នាំ២០២៤នេះ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសបុរស និងស្ត្រីខ្មែរ២នាក់ដាក់ពន្ធនាគារកំណត់ពី៣០ឆ្នាំ និង២៥ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗ៨០លានរៀលបង់ចូលថវិការដ្ផ ក្រោមការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរគ្រឿងញៀន និងបទសំអាតប្រាក់ ។

ទទី២.ឈ្មោះ ហួរ លាងហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់៣០ឆ្នាំ និងពិន័យប្រាក់ក្នុងម្នាក់ៗ៨០លានរៀល ក្នុងករណីជនជាប់ចោទមិនសុខចិត្តអាចប្ដឹងឧទ្ធរណ៍តាមកំណត់ច្បាប់ ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២២ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំជនត្រូវចោទប្រុសស្រី២ នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ. រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ជាង២គីឡូ និងបទសំអាតប្រាក់ ។

ជនត្រូវចោទទី១.ឈ្មោះ គួង កន្និថា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងទី២.ឈ្មោះ ហួរ លាងហាក់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅ ភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនទាំង២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅ សហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួនបាន បន្ទាប់ពីជនទាំង២នាក់បានជួញដូរថ្នាំញៀនយ៉ាងសកម្មពីភ្នំពេញទៅតាមបណ្តាខេត្តនានា ដោយប្រើល្បិចធ្វើជាផ្ញើអ៊ីវ៉ាន់តាមរយះក្រុមហ៊ុន ដឹកជញ្ចូនមួយ ជាបន្តបន្ទាប់កន្លងមក ។បន្ទាប់ពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប្រឆាំងគ្រឿង ញៀ.ន ខណ្ឌច្បារអំពៅ បានចុះទៅដល់ទីតាំងក្រុមហ៊ុន នឹងបានបើកការស្រាវជ្រាវតាំងពីថ្ងៃទទួលបានព័ត៌មាន រហូតឈានដល់ការកំណត់បានពីទីតាំងលាក់ខ្លួនរបស់ជនសង្ស័យ ក៏ឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យដែលពាក់ព័ន្ធទាំង២នាក់ បាននៅចំណុចផ្ទះលេខ 2F ផ្លូវលេខ192 ក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដោយដកហូតថ្នាំញៀ.នមួយចំនួន ផងដែរ ។

សូមបញ្ជាក់ថា ក្នុងការបង្ក្រាបខាងលើនេះ សមត្ថកិច្ចបាន ដកហូតបានថ្នាំញៀនជាង២គីឡូក្រាម រួមទាំងដកហូតបានរថយន្តឡិច ស៊ិស៤៧០ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-5587 ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print