លួចម៉ូតូបានសម្រេចហេីយជិះបង្ហោះឌឺដាក់ជនរងគ្រោះទៀត មានអីសមត្ថកិច្ចខណ្ឌដង្កោ ចាប់វៃខ្នោះបាន០២នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វេីកាស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ០២នាក់នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចតារាងបាល់ទះ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ បន្ទាប់ពីពួកគេ ធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះបានសម្រេចហើយដោះស្លាកលេខចេញបង្ហោះឌឺដាក់ជនរងគ្រោះថែមទៀតផង ។

    ជនសង្ស័យ០២នាក់ដែលសមត្ថកិច្ចចាប់ឃាត់ខ្លួនរួមមាន ៖ ទី១ឈ្មោះ នុយ ប៊ុនហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ និងទី២ឈ្មោះ ហេង ប៊ុនហៀង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ចំណែកជនរងគ្រោះឈ្មោះ ណុន សារ៉ាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងមាស មានទីលំនៅផ្ទះលេខ១៩៩E០ ផ្លូវលេខ៨B ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

    លោក ជាង ហុងសែ អធិការរងទទួលផែនព្រហ្មទណ្ឌខណ្ឌដង្កោ បានបញ្ចាក់ថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១០ និង ០០នាទីព្រឹក ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿងម៉ាក HONDA DREAM C១២៥ សេរីឆ្នាំ២០២៣ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KH-2183  ចេញពីស្រុកកំណើតនៅខេត្តស្វាយរៀង មកផ្ទះលេខ១៩៩E០ ផ្លូវ៨B (បុរីលឹម ឈាងហាក់) នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ  ។លុះ ដល់វេលាម៉ោង ២និង ៤០ នាទីរសៀល ជនរងគ្រោះក៏បានធ្វើដំណើរមកដល់ផ្ទះលេខ១៩៩E០ ខាងលើ ហើយក៏បានឈប់ម៉ូតូនៅខាងមុខផ្ទះ ដោយមិនបានដកូនសោរ ម៉ូតូចេញពីម៉ូតូទេ  រួចជនរងគ្រោះក៏បានដើរចូលទៅក្នុងផ្ទះយកសម្ភារៈទៅទុក ។ ប្រហែល ១០នាទី ក្រោយមកជនរងគ្រោះក៏បាន ដើរចេញមកខាងមុខផ្ទះវិញស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ ហើយជនរងគ្រោះក៏បានឆែកកាមេរ៉ាសុវត្ថិភាពមើលឃើញ ជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកHONDA SCOOPY  ពណ៌ស មិនស្គាល់ស្លាកលេខ បានមកធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ នៅវេលាម៉ោង២ និង៥០ នាទីរសៀល ជិះយកទៅបាត់ ។ 

    បន្ទាប់មកជនរងគ្រោះក៏បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសួរនាំ។ 

      បន្ទាប់ពីរបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចបានធ្វេីការស្រាយជ្រាវ រហូតដល់វេលាម៉ោង១០និង០០នាទីព្រឹក ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ សមត្ថកិច្ចក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ នុយ ប៊ុនហេង អាយុ១៨ឆ្នាំ ត្រង់ចំណុចតារាងបាល់ទះ ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ  រួមនិងវត្ថុតាង ១/ម៉ូតូម៉ាកHONDA DREAM C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KH-2183 (ជារបស់ជនរងគ្រោះ) ហើយដល់វេលាម៉ោង ១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួកបានម្នាក់ទៀត ឈ្មោះ ហេង ប៊ុនហៀង អាយុ១៤ឆ្នាំ ត្រង់ចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ យកមកធ្វើការសាកសួរនៅអធិការនគរបាលខណ្ឌដង្កោ។ 

  ក្រោយពីធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថាពួកគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ រួចបានដោះស្លាក លេខម៉ូតូរបស់ជនរងគ្រោះចេញ ដើម្បីទុកជិះធ្វើសកម្មភាពលើកក្រោយទៀតប្រាកដមែន៕ ដោយ ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print