អាជ្ញាធរខេត្តប៉ៃលិន ចុះផ្អាកសំណង់កាស៊ីណូមួយកន្លែងសង់មិនត្រឹមត្រូវតាមប្លង់ ពោលលេីសចំណីថ្នល់

ចែករំលែក៖

ខេត្តប៉ៃលិន៖ សំណង់កាស៊ីណូមួមកយកន្លែងនៅជាប់ព្រំដែនថៃ ត្រូវបានអាជ្ញាធរចុះផ្អាកការសាងសង់ដោយសង់មិនត្រឹមត្រូវតាមប្លង់គឺសង់ចេញមកចំណីផ្លូវប្រហែលជាង១០ម៉ែត្រ ចំណែកសំណង់ជាច្រើនទៀតក៏ត្រូវបានអោយរុះរើបង្ខិតចូលទៅខាងក្នុងមិនអោយប៉ះពាល់លើចំណីថ្នល់ឡើយ។

លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន បានឱ្យដឹងថា នៅតំបន់ព្រំដែនកម្ពុជា-ថៃបច្ចុប្បន្នមានការសាងសង់សំណង់ជាច្រើនប្រភេទហើយខាងអាជ្ញាធរខេត្តតែងតែចាត់ក្រុមការងារចុះត្រួតពិនិត្យជាប្រចាំផងដែរ។

ជាក់ស្តែង ដូចពេលនេះជាដើមខាងរដ្ឋបាលខេត្ត បានដឹកនាំមន្ទីរជំនាញ និងរដ្ឋបាលស្រុកបានចុះមកពិនិត្យឃើញថានៅចំណុច អគារដែលកំពុងសាងសង់ឈ្មោះកាស៊ីណូ The Ministry of Dream ដែលមានលោកស្រី ជួប សុភី ជាតំណាង បានសាងសង់ខុសពីប្លង់ដែល បានសុំគឺធ្វើលើសចូលមកចំណីថ្នល់ជាង១០ម៉ែត្រហើយនៅក្នុងប្លង់មានរោងដាក់ឡាន តែបែជាសាងសង់ជាស្ពានខុសក្នុងប្លង់ទើបខាងអាជ្ញាធរសុំអោយគាត់បញ្ឈប់ការសាងសង់រង់ចាំខាងគណ:កម្មការប្រជុំវាយតម្លៃរួចរាល់សិន។

ចំណែកកន្លែងខ្លះខាងជនជាតិចិនបានសាងសង់មកលើចំណីថ្នល់ក៏សុំអោយពួកគាត់រុះរើវិញភ្លាមផងដែរមិនអនុញាតិអោយសាងសង់ចូលលើចំណីថ្នល់ឡើយដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណ:។

ជាមួយគ្នានេះ លោកក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមកុំសាងសង់ហៀមកលើចំណីថ្នល់សង់តាមច្បាប់កំណត់ គឺដើម្បីសោភ័ណភាព និងមិនមានការកកស្ទុះចរាចរណ៍ផងដែរ៕ដោយ÷.ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print