រថយន្ត​Ford raptors បេីក​បុក​​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឱ្យបាក់​រលំ​រងការ​ខូចខាត​

ចែករំលែក៖

​   ភ្នំពេញ៖ បុរស​ម្នាក់​បានបេីក​រថយន្ត​ម៉ាក​ Ford raptors រេចង្កូត​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឱ្យបាក់​រលំ​អស់​១ដេីម​  ។ ហេតុការណ៍​នេះបានកេីត​ឡេីង​នៅ​វេលា​ម៉ោង​២និង​៤០នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ខែ​តុលា​ឆ្នាំ​២០២៤​ នៅចំនុច​ភ្លើងស្តុប​ផ្សារ​កាប់​គោ​ ផ្លូវ​ព្រះ​នរោត្តម​កែង​ផ្លូវ​លេខ២៩៤​ សង្កាត់​បឹង​កេងកង​ទី​១​ ខណ្ឌ​បឹង​កេង​កង​។
​ ​ តាម​ប្រភព​ព័ត៌មាន​ពី​អ្នក​​ដែល​ឃេីញ​ហេតុការណ៍​បានអោយ​ដឹង​ថា មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ​និង​នារី​ម្នាក់​ បានបេីក​រថយន្ត​សេ៊រី​ទំនើប​ម៉ាក​ Ford raptors ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កម្ពុជា​P.5789.M ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម​ក្នុងទិសដៅ​ពី​ជេីង​ទៅត្បូង​ក្នុង​ល្បឿន​លឿន​ លុះ​មកដល់​ចំនុច​កេីតហេតុ​ដោយសង្ស័យ​ថា​អ្នក​បេីក​បរ​ស្រវឹង​ស្រាទើប​ធ្វើ​ឱ្យរថយន្ត​រេចង្កូត​ទៅ​ខាង​ស្តាំ​ដៃ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​បណ្ដាល​ឱ្យបាក់​ដួលរលំ​អស់១ដេីម​សង្កត់​លើ​ស្លាក​យីហោ​ផ្ទះ​ប្រជាពលរដ្ឋ​រង​ការ​ខូចខាត​បន្ថែម​ទៀត​  ។
​  រីឯ​រថយន្ត​វិញ​រងការ​ខូចខាត​ស្រុញ​ផ្នែក​ខាង​មុខ​បត់​ក្បាល​ត្រលប់​ក្រោយ​វិញ តែ​សំណាងល្អ​មិន​មានគ្រោះថ្នាក់​ដល់​មនុស្ស​ដែល​នៅក្នុង​រថយន្ត​ ហើយ​ភ្លាម​ៗ​នោះ​អ្នក​ទាំង​ពីរ​បាន​នាំគ្នា​គេច​ចេញ​ទៅ​បាត់​ ដោយ​បន្សល់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។
​  ក្រោយ​កេីតហេតុ​នៅសល់​តែ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ដេីម្បី​រង់ចាំ​ដំណោះ​ស្រាយ​  ៕

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print