ភ្នំពេញ ៖ ករណីលោក ឧត្ដមសេនីយ៍ ទោ សេង សុគន្ធ ស្នងការ នគរបាលខេត្ត ប៉ៃលិន ពាក់ព័ន្ធ ” មូលហេតុ ដែល ស្លាប់ បណ្ដាល មកពី ប៉ះទង្គិច ក្បាល និង រាងកាយ ធ្ងន់ធ្ងរ ដោយអំពេីហឹង្សា និង ទារុណកម្ម ” លើជនរងគ្រោះ ក្នុងសមត្ថកិច្ចការងារគ្រប់គ្រងរបស់គាត់ គឺមានការបង្ហោះព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម ផ្តោតអារម្មណ៍ខ្លាំងថា មន្ត្រីនគរបាលយុត្តិធម៌ អនុវត្តមិនស្របតាមនីតិវិធី ។
Facebook ខ្លះបង្ហោះថា ៖ ខ្ជឹល អោយមាន អាយ៉ៃឆ្លេីយឆ្លងទៀត បញ្ចេញ ភស្តុតាង បន្ថែម តែម្ដងទៅ ដេីម្បី ជូន ជា ដំណឹង ដល់ ថ្នាក់ ដឹកនាំ បាន ជ្រាប !
សេចក្ដី សន្និដ្ឋាន ដំបូង ក្នុង កំណត់ បង្ហាញ លិខិត ចុះថ្ងៃទី ១៩ សីហា ២០២៤ មន្រ្ដី ជំនាញ កោសល្យវិច័យ បាន បញ្ជាក់ ច្បាស់ លាស់ ថា ” មូលហេតុ ដែល ស្លាប់ បណ្ដាល មកពី ប៉ះទង្គិច ក្បាល និង រាងកាយ ធ្ងន់ធ្ងរ ដោយអំពេីហឹង្សា និង ទារុណកម្ម ” ។ លោក ឧត្ដមសេនីយ៍ ទោ សេង សុគន្ធ ស្នងការ ខេត្ត ក៏បានចារ ” បានឃេីញ មុខការ ” ។
ប៉ុន្តែ ពេល ធ្វើ របាយការណ៍ សំយោគ បញ្ជូនទៅ អយ្យការអមសាលាដំបូង ខេត្ត ប៉ៃលិន បែជា លោកឧត្ដមសេនីយ៍ ទោ ស្នងការ បញ្ជា កូនចៅ អោយ កែសេចក្តី សន្ និដ្ឋាន ពី ស្លាប់ បណ្ដាល មកពី ប៉ះទង្គិច ក្បាល និង រាងកាយ ធ្ងន់ធ្ងរ ដោយអំពេីហឹង្សា និង ទារុណកម្ម ទៅ ជា ដួលស្លាប់ដោយ ខ្លួនឯង វិញ ។ ពាក្យ ថា ដួល ស្លាប់ ខ្លួនឯង គឺ គ្មាន បទល្មើស ហេីយ អាចបិទសំណុំរឿងចោលបានតែ ម្ដង ។
Facebook ដដែលបន្តថា ៖ សូមរង់ចាំ មេីល ចំណាត់ការ បន្ត តេី លោកឧត្ដមសេនីយ៍ ទោ សេង សុគន្ធ ហ៊ាន កែ សំណុំរឿង លាក់បាំង បទឧក្រិដ្ឋ បែបនេះ ទទួល ទណ្ឌកម្ម វិន័យ បែបណា ? ។
ពាក់ព័ន្ធករណីខាងលើ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» យ៉ាងដូច្នេះថា ៖ «លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការងារនេះ។ លោកបណ្ឌិតបន្តថា ៖ សូម្បីតែខាងអគ្គស្នងការនគរបាលជាតិ ក៏កំពុងដំណើរនីតិវិធី។ លោកបណ្ឌិត អ្នកនាំពាក្យរង ក៏អរគុណច្រើនចំពោះការសួរដោយវិជ្ជាជីវៈ ។
សូមបញ្ជាក់ថា ៖ លោក សេង គឹម ឡាក់ ព្រះរាជ អាជ្ញា អមសាលាដំបូង ខេត្ត ប៉ៃលិន បានយល់ព្រម អនុញ្ញាតិ អោយ មន្រ្ដី នគរបាល យុត្តិធម៌ ពី ក្រសួងមហាផ្ទៃ ចុះទៅ សហការ ស្រាវជ្រាវ ករណី ធ្វើ ទារុណ កម្ម លើ ជនជាតិ ចិន បណ្ដាល ឲ្យ ស្លាប់ នៅ ថ្ងៃ ទី ១៦ ខែ សីហា ឆ្នាំ ២០២៤ នៅ ខេត្ត ប៉ៃលិន ៕
ដោយ ៖ សិលា