ភ្នំពេញ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកម្ពុជា ខណៈកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ រកឃើញយានយន្តល្មើសចំនួន ៨៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ ។
ក្នុងប្រតិបត្តិការនោះ ចំនួនគោលដៅសរុប ៨៦ គោលដៅ មានយានយន្តចូលគោលដៅចំនួន ១១៣គ្រឿង, រថយន្តធំ ១០គ្រឿង, រថយន្តតូច ៥០គ្រឿង និងម៉ូតូ ៥៣គ្រឿង ក្នុងនោះរកឃើញ យានយន្តល្មើសសរុបចំនួន ៦១គ្រឿង, រថយន្តធំ ០២ គ្រឿង, រថយន្តតូច ៣៥គ្រឿង និងម៉ូតូ ២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១០ ថ្ងៃ ពីថ្ងៃទី១-១០ ខែតុលា ឆ្នាំ២០២៤ បានឲ្យដឹងថាយានយន្តចូលគោលដៅចំនួន ១,២៥៩គ្រឿង, រថយន្តធំ ២០គ្រឿង, រថយន្តតូច ៦២១គ្រឿង, ម៉ូតូ ៦១៨គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៨៥៥គ្រឿង, រថយន្តធំ ៦គ្រឿង, រថយន្តតូច ៤២៥គ្រឿង និងម៉ូតូ ៤២៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្ត ល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ៕ដោយ៖តារា