បុរសម្នាក់ត្រូវខ្សែភ្លើងឆក់ស្លាប់នៅក្នុងបន្ទប់ការដ្ឋានក្រុមហ៊ុនយីហោ”អិល ធី ថេកណឡជី ខូ អិលធីឌី”ក្នុងស្រុកកៀនស្វាយ

ចែករំលែក៖

ភ្នំពេញៈ បុរសម្នាក់ ជាជាងជួសជុលគ្រឿងចក្រ នៅក្នុង ការដ្ឋានសំណង់ក្រុមហ៊ុនមួយកន្លែង ត្រូវខ្សែភ្លើងឆក់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងបន្ទប់ តែមិនដឹងថាឆក់ស្លាប់តាំងពីម៉ោងប៉ុន្មាននោះទេ លុះព្រឹកឡើងទើបមានការភ្ញាក់ផ្អើលដោយសារតែ កម្មករដែលរួមការងារជាមួយគ្នាចូលទៅគោះទ្វារបន្ទប់ តែអត់ភ្ញាក់ដល់ពេល គាស់បង្អួចស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ក្នុងបន្ទប់យ៉ាងអាណោចអាធ័ម ។

     ហេតុការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៧,៣០នាទី ព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅក្នុងការដ្ផានក្រុមហ៊ុន ឈ្មោះ អិល ធី ថេកណឡជី ខូ អិលធីឌី  ស្ថិតក្នុងភូមិស្រែអំពិល  ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

     ជនរងគ្រោះឈ្មោះ លាង ឡង់ឌី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលគ្រឿងចក្រមានស្រុកកំណើតនៅភូមិរអាងលើឃុំរអាងស្រុកកំពង់សៀមខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅក្នុងការដ្ឋាន ស្ថិនភូមិស្រែអំពិលឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល   

      យោងតាមការបំភ្លឺរបស់កម្មករដែលធ្វើការជាជាងជួសជុលគ្រឿងចក្រនៅក្នការដ្ឋានក្រុមហ៊ុន ឈ្មោះ អិល ធី ថេកណឡជី ខូ អិលធីឌី  ជាមួយគ្នា បានប្រាប់ថា  ជារៀងរាល់ព្រឹកខ្ញុំតែងតែ ដើរចេញពីបន្ទប់មកមើលបន្ទប់របស់ជនរងគ្រោះដែលត្រូវជាបងប្អូនបង្កើតនឹងគ្នា ស្រាប់តែ ឃើញស្បែកជើងនៅមុខបន្ទប់ហើយគោះទ្វារក៏មិនភ្ញាក់ស្រែកហើយក៏ មិនឆ្លើយ ។ ដោយមានការសង្ស័យ សាក្សីរូបនោះក៏បានដើរទៅ គាស់បង្អួចរួចហើយលោតចូលទៅក្នុងបន្ទប់ស្រាប់តែឃើញជនរងគ្រោះ ស្លាប់យ៉ាងអាណោចអាធ័ម ដោយស្នាមដៃឆក់ខ្សែភ្លើងជាប់នឹងគ្រែ ។ ដោយឃើញដូច្នេះ សាក្សីរូបនោះក៍ស្ទុះទៅ លើកជនរងគ្រោះក៏ត្រូវខ្សែភ្លើងឆក់ម្ដងទៀត ទើបសម្រេចចិត្តដកឌុយភ្លើងចេញពីព្រីលើជញ្ជាំង  ។ បន្ទាប់ពី ឃើញជនរងគ្រោះដេកស្លាប់យ៉ាងអាណោចអាធ័មដោយខ្សែភ្លើងឆក់នៅក្នុងបន្ទប់រួចមក សាក្សីរូបនោះក៏បានរាយការណ៍ប្រាប់មកខាងអ្នកគ្រប់គ្រងក្រុមហ៊ុន ។  ទើបខាងក្រុមហ៊ុនរាយការណ៍មកខាងសមត្ថកិច្ចដើម្បីចុះធ្វើកំណត់ហេតុ និងធ្វើកោសល្យវិច័យទៅលើសាកសព ។

    ក្រោយធ្វើកោសល្យវិច័យរួចរាល់ សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ​៖សណ្តោស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print