ជនសង្ស័យ៣នាក់ លួចម៉ូតូបានសម្រេច ជិះម៉ូតូជនរងគ្រោះទៅ ទុកម៉ូតូខ្លួនឯងនៅកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ៖ លេចមុខជនសង្ស័យ៣នាក់ កាច់ ក ម៉ូតូជនរងគ្រោះបានសម្រេច ម៉ាក ហុងដា Scopy ស៊េរីឆ្នាំ២០១៩ បន្ទាប់ពីកាច់ ក បានសម្រេច ក៏មានប្រជាពលរដ្ឋឃើញ ធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ ក៏ជិះម៉ូតូជនរងគ្រោះទៅ ទុកម៉ូតូខ្លួនឯងនៅកន្លែងកើតហេតុ។

ហេតុការណ៍នេះបានកើតឡើងការពីវេលាម៉ោង ២ និង 00 នាទីយប់ ឈានចូលថ្ងៃទី ១១ ខែតុលាឆ្នាំ២០២៤ ស្ថិតតាមបណ្ដោយផ្លូវលេខ ២១៩ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ មកចតចោលនៅមុខផ្ទះផ្លូវ ឌឿងហែម កែងផ្លូវលេខ២១៩ រួចជនរងគ្រោះក៏ដើរចូលទៅក្នុងផ្ទះ បន្តិចក្រោយមកក៏លេចមុខជនសង្ស័យជិះម៉ូតូ២គ្រឿង មានគ្នា៣នាក់ ឃើញម៉ូតូជនរងគ្រោះ នៅមុខផ្ទះមិនឃើញម្ចាស់ ក៏ធ្វើសកម្មភាព កាច់ ក តែម្តង ក្រោយមកក៏មានយុវជនមួយក្រុមជិះរ៉ឺម៉កមក បានឃើញសកម្មភាពជនសង្ស័យទាំងនោះ រួចស្រែកទៅកាន់ក្រុមជនសង្ស័យ ជាហេតុធ្វើឲ្យក្រុមជនសង្ស័យភ័យស្លន់ស្លោ ជិះម៉ូតូជនរងគ្រោះដែលកាច់ ក បានសម្រេចយកទៅ បន្សល់ទុកម៉ូតូខ្លួនឯងនៅកន្លែងកើតហេតុ ម៉ូតូជនសង្ស័យម៉ាក Yamaha ពាក់ស្លាកលេខខុសប្រក្រតី 1KR-6166 សង្ស័យថាម៉ូតូដែលបន្សល់ទុកនេះក៏ជាម៉ូតូលួចគេផងដែរ ភ្លាមៗនោះជនសង្ស័យទាំង៣នាក់បានបើកម៉ូតូជនរងគ្រោះរត់គេចខ្លួនបានសម្រេច បាត់ស្រមោលឈឹងតែម្តង។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ រួចឲ្យជនរងគ្រោះទៅដាក់ពាក្យបណ្តឹង និង យកម៉ូតូរបស់ជនសង្ស័យ យកទៅប៉ុស្តិ៍ដើម្បីស៊ើបអង្កេតតាមឃាត់ខ្លួនក្រុមជនសង្ស័យផងដែរ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print