ត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ សរុបចំនួន ១៨គ្រឿង នៅលើផ្លូវជាតិលខ២ ស្រុកទ្រាំង ខេត្តតាកែវ

ចែករំលែក៖

ខេត្តតាកែវ ៖ នាថ្ងៃព្រហស្បតិ៍ទី១០ ខែតុលា ឆ្នាំ២០២៤ ក្រោមការចង្អុលបង្ហាញពី លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន លោក សេង ឈួន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្រប សម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងជាប្រធានក្រុមការងារត្រួតពិនិត្យចល័តចម្រុះ ព្រម ទាំងអនុប្រធានក្រុមការងារចល័តចម្រុះ សមាជិកក្រុម ការងារចល័តចម្រុះ និងកងកម្លាំងពាក់ព័ន្ធ បានចុះត្រួត ពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅផ្លូវជាតិលេខ២ ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

នៅក្នុងប្រតិបត្តិការខាងលើ ក្រុមការងារបានត្រួតពិនិត្យយានយន្តចំនួន ១៨ គ្រឿង មានបំពាក់ឡូហ្គោ CR, TH, TS,SS, HC និងKH ក្នុងនោះលើសទម្ងន់កម្រិតកំណត់ចំនួន ០៥គ្រឿង បានផ្ទុកទម្ងន់សរុបចន្លោះពី ៤៥តោន ដល់៥៣តោន លើសទម្ងន់កម្រិតកំណត់ចន្លោះពី ០៥នតោន ដល់ ១៨តោនគិតជាភាគរយគឺលើសទម្ងន់ចន្លោះ ពី ១៣% ដល់ ៥១% ដែលច្បាប់អនុញ្ញាតត្រូវពិន័យអន្តរការណ៍ជាប្រាក់ និងឃាត់ទុករយៈពេល ១ ឆ្នាំ ចំនួន ០១គ្រឿង (លើសពី ២០% នៃច្បាប់អនុញ្ញាត) ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដី ជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានកត់សម្គាល់ឃើញថា បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរដឹក ជញ្ជូនភាគច្រើនបានចូលរួមគោរព និងអនុវត្តបានត្រឹមត្រូវ ប៉ុន្តែនៅមានមួយចំនួនតូច នៅពុំទាន់ចូលរួមអនុវត្តតាមច្បាប់កំណត់នៅឡើយ ហេតុនេះក្រសួងសូមអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និង អ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការ ប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ និងសូមបញ្ជាក់ថារាល់ការអន្តរាគមទាំងអស់ គឺពុំមានប្រសិទ្ធ ភាព និងត្រូវបានបញ្ចប់។ 

ការចូលរួមគោរពច្បាប់ ដោយផ្ទុកទម្ងន់ត្រឹមត្រូវតាម ច្បាប់កំណត់របស់បងប្អូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកមួយយ៉ាងសំខាន់ដើម្បីការពារផ្លូវថ្នល់យើងខូចខាតមុនអាយុកាលកំណត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលនាំឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងអាយុជីវិតអ្នកធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផងដែរ។ ក្រសួងបន្តចាត់វិធានការរឹតបន្តឹងការអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុតដោយគ្មានការលើកលែង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print