ខេត្តប៉ៃលិន៖ យោងតាមរបាយការណ៍របស់មន្ត្រីនគរបាលជំនាញនៃអធិការដ្ឋានក្រុង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៧និង៤០នាទី កម្លាំងផែនការងារនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យចំនួន០៧នាក់ទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ៧៣៨ត.ព្រ/២៤,លេខ៧៣៤ត.ព្រ/២៤,លេខ៣៤២/២៤,លេខ៣៤៦/២៤,លេខ៣៨២/២៤,លេខ៣៥០/២៤,លេខ៣៤៨/២៤,លេខ៣៥៤ចេញដោយលោក ស៊ុយ រ៉ាហួរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដូចខាងក្រោម៖
១-ឈ្មោះ ឆន រ៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឌិនៀវ សង្កាត់/ក្រុង/ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ៖ហិង្សាដោយចេតនា ប្រព្រឹត្តនៅភូមិប៉ាហុីត្បូង សង្កាត់/ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ និងពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេតនា ប្រព្រឹត្តលើកំណាត់ផ្លូវជាតិលេខ៥៧A មុខសណ្ឋាគារហង្សមាសចាស់ នៅភូមិអូរតាពុកលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
២-ឈ្មោះ លី ឧត្តមបញ្ញា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិចំការខ្នុយ ឃុំសំពៅមាស ស្រុកសំពៅមាស ខេត្តពោធិ៍សាត់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទហិង្សាដោយ
ចេតនា ប្រព្រឹត្តនៅភូមិប៉ាហុីត្បូង សង្កាត់/ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ និងពីបទត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ៖ហិង្សាដោយចេនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេនា ប្រព្រឹត្តនៅកំណាត់ផ្លូវជាតិលេខ៥៧A មុខសណ្ឋាគារហង្សមាសចាស់ នៅភូមិអូរតាពុកលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
៣-ឈ្មោះ ភឿង សុីថាន់ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរជាងបិទស្តុតម៉ូតូ រស់នៅភូមិបឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេនា ប្រព្រឹត្តលើកំណាត់ផ្លូវជាតិលេខ៥៧A មុខសណ្ឋាគារហង្សមាសចាស់ នៅភូមិអូរតាពុកលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
៤-ឈ្មោះ ជួម ជីវ័ន្ត ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសួនអំពៅលិច សង្កាត់/ក្រុង/ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេនា ប្រព្រឹត្តនៅកំណាត់ផ្លូវជាតិលេខ៥៧A មុខសណ្ឋាគារហង្សមាសចាស់ នៅភូមិអូរតាពុកលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
៥-ឈ្មោះ ទឹម ប៊ុនថាត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស នៅភូមិសួនអំពៅកើត សង្កាត់/ក្រុង/ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទ៖ហិង្សាដោយចេនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេនា ប្រព្រឹត្តនៅកំណាត់ផ្លូវជាតិលេខ៥៧A មុខសណ្ឋាគារហង្សមាសចាស់ នៅភូមិអូរតាពុកលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
៦-ឈ្មោះ ចាន់ សុខបញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុង/ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទហិង្សាដោយចេនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេនា ប្រព្រឹត្តនៅលើកំណាត់ផ្លូវជាតិលេខ៥៧A មុខសណ្ឋាគារហង្សមាសចាស់ នៅភូមិអូរតាពុកលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
៧-ឈ្មោះ លីន មួយលេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកកាសុីណូ រស់នៅភូមិបរតាំងស៊ូ សង្កាត់បយ៉ាខា ក្រុង/ខេត្តប៉ៃលិន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឱ្យខូចខាតដោយចេនា ប្រព្រឹត្តនៅលើកំណាត់ផ្លូវជាតិលេខ៥៧A មុខសណ្ឋាគារហង្សមាសចាស់ នៅភូមិអូរតាពុកលើ សង្កាត់/ក្រុង/ខេត្តប៉ៃលិន កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤។
-បច្ចុប្បន្ន៖ជនសង្ស័យទាំង០៧នាក់ខាងលើ ត្រូវបានសមត្តកិច្ចជំនាញបញ្ជូនទៅកាន់ពន្ធនាគារខេត្តប៉ៃលិនហើយ៕ដោយ÷ស សារ៉េត