ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ចែករំលែកនូវសមត្ថភាពនៃភាពជាអ្នកដឹកនាំចំនួន ៥ចំណុច

ចែករំលែក៖

ភ្នំពេញ÷ពិធីបិទសិក្ខាសាលាចែករំលែកឧត្តមានុវត្តន៍ ស្តីពី “បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ” នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នេះ ទទួលបាន ការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

មានប្រសាសន៍ក្នុងពិធីបិទសិក្ខាសាលានេះ ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា សិក្ខាសាលានេះជាឱកាសសម្រាប់ថ្នាក់ដឹកនាំពីគ្រប់ក្រសួងស្ថាប័ន ធ្វើបច្ចុប្បន្ន ភាពចំណេះដឹងពាក់ព័ន្ធបរិវត្តកម្មនៃបច្ចេកវិទ្យាព័ត៌មានវិទ្យា និងចំណេះធ្វើរបស់ខ្លួន ដើម្បីទទួលបាននូវពុទ្ធិថ្មីៗ បទពិសោធល្អៗក្នុងការដឹកនាំអង្គភាពនិងក្រសួង ស្ថាប័ន ឱ្យកាន់តែមានប្រសិទ្ធភាព និងទទួលបានលទ្ធផលគាប់ប្រសើរជាងមុន។ បន្ថែមពីនេះសិក្ខាសាលា ចែករំលែកឧត្តមានុវត្តន៍ស្តីពី “បរិវត្តកម្ម និងនវានុវត្តន៍នៃភាពជាអ្នកដឹកនាំ” គឺជាប្រធានបទមួយចូលរួមចំណែកឆ្លើយតបនឹងការអនុវត្តការងារប្រចាំថ្ងៃ ក៏ដូចជាផ្តល់នូវបទពិសោធបន្ថែមក្នុងការគ្រប់គ្រងអង្គភាព ដែលចាំបាច់ត្រូវតែមានគោលការណ៍ ៣ចំណុច ក្នុងនោះរួមមាន៖ ១)ត្រូវមានចក្ខុវិស័យច្បាស់លាស់ ២)ត្រូវមានការចូលរួមចំណែក ៣)ត្រូវមានការលះបង់។

អ្វីដែលជាការគួរកត់សម្គាល់ លើសពីនេះបន្ថែមទៀតនោះឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីភាពជាអ្នក ដឹកនាំនិងគ្រប់គ្រងអង្គភាព ដែលត្រូវមានសមត្ថភាព ចំនួន៥ចំណុច ក្នុងនោះរួមមាន៖ ទី១)សមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍអង្គភាព ទី២)សមត្ថ ភាពក្នុងការកៀរគរធនធាន និងការធ្វើទំនាក់ទំនង ឬ កិច្ចសហការជាមួយដៃគូ និងអ្នកពាក់ព័ន្ធនានា ទី៣) សមត្ថភាពក្នុងការគ្រប់គ្រងសមិទ្ធកម្មរបស់មន្រ្តី និងអង្គភាព ទី៤)សមត្ថភាពក្នុងការផ្តួចផ្តើមនូវគំនិតថ្មីៗ នវានុវត្តន៍ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបនិង ទី៥) សមត្ថភាពក្នុងការលើកស្ទួយភាពស្អាតស្អំ សុចរិតភាព និងសេចក្តីថ្លៃថ្នូររបស់មន្រ្តី និងអង្គភាព។ 

ជាចុងក្រោយឧបនាយករដ្ឋមន្រ្តី ថ្លែងការជឿជាក់និងសង្ឃឹមយ៉ាងមុតមាំថា សិក្ខាសាលានាថ្ងៃនេះ នឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ជាទស្សនទាន ចំណេះដឹងបន្ថែម និងគុណវុឌ្ឍិ ក្នុងការអនុវត្តតួនាទី ភារកិច្ច ព្រមទាំងដោះស្រាយរាល់បញ្ហាមួយចំនួនដែលបានជួបប្រទះក្នុងពេលប្រតិបត្តិការងារ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print