Breaking News ៖ តើអាចទេ លោកឧកញ៉ា សុះ កំរុី គឺជាជនទី៤ក្នុងចំណោមជនល្បីឈ្មោះដែលនឹងអាចត្រូវសមត្ថកិច្ចនាំខ្លួនសួរនាំប្រចាំខែតុលា ២០២៤នេះ ?

ចែករំលែក៖

ភ្នំពេញ ៖ តើអាចទេ លោកឧកញ៉ា សុះ កំរុី គឺជាជនទី៤ក្នុងចំណោមជនល្បីឈ្មោះដែលនឹងអាចត្រូវសមត្ថកិច្ចនាំខ្លួនសួរនាំប្រចាំខែតុលា ២០២៤នេះ ? នេះជាការលើកឡើងលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ប៉ុន្មានថ្ងៃនេះ ។ ការចោទសួរខាងលើនេះ បន្ទាប់ពីបែកធ្លាយព័ត៌មានថា កូនប្រុសលោកសុះ កំរុី បានចាប់រំលោភកុមារីជាសិស្សសាលាចំនួន ៦នាក់ក្នុងចំណោម១៨នាក់ ។ ប្រភពខ្លះទៀតថា បុគ្គល ឈ្មោះ សូ ហៃមី បៀតបៀន រាងកាយ និង រំលោភបំពាន សិស្ស ជាបន្តបន្ទាប់ រហូត ដល់ ១៨ នាក់ ។

សូមរំលឹកថា ៖ ការបែកធ្លាយពាងប្រហុកនេះ គឺក្រោយជនរងគ្រោះចុងក្រោយមានផ្ទៃពោះ ក៏ទម្លាយព័ត៌មាននេះប្រាប់ក្រុមគ្រួសារ ។ 

ប្រភពបានបន្តថា ៖ លោក សូ ហៃមី កូនប្រុសលោក សុះ កំរុី គឺជាអ្នកគ្រប់គ្រងសាលារៀននិងសិស្សភាគច្រើនជាកុមារីចំនួន ១៨នាក់ ហើយបុគ្គល សូ ហៃមី បានល្បួងក្មេងៗចូលបន្ទប់រួចចាប់រំលោភជាច្រើនឆ្នាំមកហើយ រហូតដល់ទៅ៦នាក់ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ៖ ក្រោយកើតហេតុឪពុកម្តាយជនរងគ្រោះជាច្រើននាក់ ដែលជាគ្រួសារក្រីក្រ និងមិនយល់ ដឹងខាងផ្នែកច្បាប់ ក៏ទៅប្តឹងលោកសុះ កំរុី តែលោកឧកញ៉ាសុះ កំរុីមិនត្រឹមតែមិនដោះស្រាយ ថែមទាំងគំរាមកំហែងក្រុមគ្រួសារជនរងគ្រោះនោះថែមទៀត ។

ក្នុងរឿងហេតុដែលកំពុងផ្អើល ក្នុងជួរពលរដ្ឋខ្មែរឥស្លាមខាងលើនេះ ក្រុមអ្នកច្បាប់មួយចំនួនអាចសន្និដ្ឋានបឋមបានថា លោកសុះ កំរុី អាចជាប់ពាក់ព័ន្ធ នឹងបទចោទសមគំនិត និងគំរាមកំហែង ដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

ដូច្នេះរងចាំតាមដានទាំងអស់គ្នា តើលោកឧកញ៉ា សុះ កំរុីអាចជាជនល្បីទី៤ ដែលត្រូវសមត្ថកិច្ចអាចនឹងនាំខ្លួន បន្ទាប់ពីសំណុំ រឿងលោក លី សាម៉េត លោក ដួង ដារា និង លោកស្រី ចាយ ផានី ភរិយាលោក ញឹម វណ្ណដា មែនឬយ៉ាងណា ? ។ 

ពាក់ព័ន្ធករណីនេះ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត ទូច សុខ: អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន(នគរវត្ត) ថា ៖ បាទជាការពិតហើយប៉ុន្មានថ្ងៃនេះ ខ្ញុំឃើញមានការផ្សព្វផ្សាយលើបណ្ដាញសង្គម ! និងបណ្ដាញសារព័ត៌មានដែលពាក់ព័ន្ធទៅនឹងករណីដែលត្រូវបានលើកឡើងនេះ ប៉ុន្តែត្រង់ថារឿងពិត ឬមិនពិត បែបណានោះ ក្នុងក្របខណ្ឌស្ថាប័នជំនាញអនុវត្តច្បាប់ គឺយើងមិនទាន់អាចនិយាយបាននៅឡើយទេ។ លោកបណ្ឌិតបន្តថា ៖ លុះត្រាណាតែយើងរកឃើញនូវការពិត កម្រិតណាសិន , ដូច្នេះកាលណារឿងវាផ្ទុះលេចត្រដែតទៅតាមបណ្ដាញសង្គម បណ្ដាញសារព័ត៌មានឬក៏ក្នុងចំណោមមហាជន សមត្ថកិច្ចជំនាញដែលពាក់ព័ន្ធគឺ លោកអាចត្រួតពិនិត្យនូវបញ្ហាទាំងអស់ហ្នឹងហើយ ! ខណៈគាត់ជាអ្នកគ្រប់គ្រងសន្តិសុខសង្គម និងផ្ដល់សេវាយុត្តិធម៌ដល់មហាជនទូទៅ ជាពិសេសផ្ដល់យុត្តិធម៌ដល់ជនរងគ្រោះ។

លោកបណ្ឌិត ទូចសុខៈ បានបន្តថា ៖ សូមការបញ្ជាក់ជូនបងប្អូនដែលថា សមត្ថកិច្ចលោកមិនអាចបញ្ជាក់ជាចំហរ ថាលោកស៊ើបអង្កេត ឬមិនស៊ើបអង្កេត នោះទេ ។ ប៉ុន្តែគ្រាន់តែ តួនាទីភារកិច្ចរបស់សមត្ថកិច្ច ទី១ ៖ គឺតាមដានរាល់ព័ត៌មានពាក់ព័ន្ធសន្តិសុខសណ្ដាប់ធ្នាប់សង្គមទូទៅទាំងអស់។ ទី២ ៖ ពិនិត្យទៅលើព័ត៌មានបញ្ហាសន្តិសុខសង្គម សណ្ដាប់ធ្នាប់ទាំងអស់ ដើម្បីឈានទៅដល់ការបំពេញ ការងារជំនាញនិងអនុវត្តច្បាប់ ។ លោកបណ្ឌិតលើកឡើងថា ៖ ត្រឡប់មកវិញ ក្របខណ្ឌនេះខ្ញុំមិនអាចនិយាយ ជាចំហរថាសមត្ថកិច្ច យើងចាប់ផ្ដើមស៊ើបអង្កេតស្រាវជ្រាវ ឬមួយយ៉ាងម៉េចយ៉ាងណានោះទេ។ ពិសេសសមត្ថកិច្ចអាចមានការពាក់ព័ន្ធច្រើន ក្នុងនោះជារួមគេហៅថា មន្ត្រីនគរបាលយុត្តិធម៌ បើយើងនិយាយទៅវាមានទាំងមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ហើយបូករួមជាមួយនឹងខាងកម្លាំងកងរាជអាវុធហត្ថក្របខ័ណ្ឌក្រសួងការពារជាតិ ក្រៅពីនេះមានមន្ត្រីនគរបាលយុត្តិធម៌ ក្នុងវិស័យជំនាញផ្សេងៗដូចជា ខាងជួញដូរមនុស្ស ជួញដូរផ្លូវភេទ  ជាដើម។

លោកបណ្ឌិត ទូចសុខៈ បានលើកឡើងទៀតថា ៖ ក្នុងក្របខណ្ឌព័ត៌មានដែលលេចឡើងបែបនេះ សម្រាប់ភាគីដែលពាក់ព័ន្ធ ជាពិសេស ភាគីដែលរងផលប៉ះពាល់អវិជ្ជមាន ការចោទប្រកាន់នោះ លោកអាចអះអាងធ្វើជាសាធារណៈ ត្រឡប់មកវិញដើម្បីបញ្ជាក់រឿងហ្នឹង លោកអាចបញ្ជាក់ឬក៏អះអាង ត្រឡប់បំភ្លឺមកវិញចំពោះរឿងហ្នឹង នៅចំពោះមុខសមត្ថកិច្ច ទោះជាការអះអាងជាចំហរក្តី ចំពោះមុខសមត្ថកិច្ចក្តី គឺវាមានទាំងការបដិសេធ បើសិនជាលោកមានភស្តុតាងថាលោកមិនបាន ធ្វើដូចការចោទប្រកាន់ ។ ហើយក្នុងក្របខ័ណ្ឌមួយទៀតបើលោកសុខចិត្តទទួលនូវកំហុសឆ្គង ថាលោកពិតជាប្រព្រឹត្តមែននោះ លោកអាចសារភាពចំពោះសាធារណជន តាមបណ្ដាញអនឡាញក្តី ឬធ្វើការបញ្ជាក់ចំពោះមុខសមត្ថកិច្ច ណាមួយក៏បានដូចគ្នា ។

លោកបណ្ឌិតបានបន្តទៀតថា ៖ ការដែលសមត្ថកិច្ចលោកមិននិយាយថាបើកការស៊ើបអង្កេត ឬក៏មិនបើកនេះ ទីមួយពាក់ព័ន្ធទៅនឹងភាពសម្ងាត់នៃសំណុំរឿងឬក៏ភាពសម្ងាត់នៃការស៊ើបអង្កេតស្រាវជ្រាវ របស់មន្ត្រីជំនាញ ។ លោកបណ្ឌិតលើកឡើងថា ៖ បើយើងនិយាយជាចំហរ បង្ហាញជាចំហរ នាំឱ្យប៉ះពាល់ដល់ប្រសិទ្ធភាព នីកិច្ចការស៊ើបអង្កេតស្រាវជ្រាវ នោះរកអ្នកប្រព្រឹត្ត អ្នកពាក់ព័ន្ធផ្សេងៗ នេះជាគោលការណ៍ទូទៅ , ផងដែររបស់ច្បាប់ ពីព្រោះថាការអង្កេតស្រាវជ្រាវត្រូវរក្សាការសម្ងាត់ផងដែរ គឺដើម្បី កុំឱ្យមានការផ្លោះធ្លោយ នាំឱ្យអ្នកពាក់ព័ន្ធ អាចធ្វើនេះធ្វើនោះ យើងប្រាកដជាលំបាកក្នុងការស៊ើបអង្កើតស្រាវជ្រាវ នេះជាគោលការណ៍ទូទៅតែម្ដង ។ ទោះជាមិនមានលេខទូរស័ព្ទសុំការបកស្រាយពី អ្នកឧកញ៉ា សុះ កុំរី ប៉ុន្តែមានផេកមួយមានឈ្មោះថា «  អ្នកឧកញ៉ា សុះ កំរី – Neak Oknha Sos Kamry បង្ហោះជា១០ម៉ោងមុន  អាចជាផេកផ្លូវការរបស់គាត់បានសរសេរថា ៖ «ខ្ញុំ អ្នកឧកញ៉ា សុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា សូមជម្រាបជូនសាធារណៈជនជ្រាបថា៖ ខ្ញុំបានឃើញពាក្យចចាមអារ៉ាម និងការចែកចាយតាមបណ្តាញសង្គម អំពីករណីសិស្សនារីត្រូវបានរំលោភបំពាននៅសាលារៀនអាន់នៀកម៉ះភ្នំពេញ ដែលមានពាក់ព័ន្ធដល់កូនប្រុសរបស់ខ្ញុំឈ្មោះ សូហៃមី ជាអ្នកគ្រប់គ្រងអន្តេវាសិកដ្ឋានសិស្សនារី ។

បន្ទាប់ពីបានទទួលដំណឹងនេះ ខ្ញុំបានសាកសួរកូនប្រុសរបស់ខ្ញុំជាច្រើនលើកដើម្បីរកការពិត ហើយគាត់បានបដិសេធថា គាត់មិនបានប្រព្រឹត្តដូចពាក្យចចាមអារ៉ាមនោះទេ។

ខ្ញុំគាំទ្រក្នុងការរកការពិត ដើម្បីផ្ដល់យុត្តិធម៌ជូនដល់ជនរងគ្រោះ ៕

ដូច្នេះសូមមន្ត្រីនគរបាលយុត្តិធម៌ សាធារណជនទូទៅពិចារណាតាមការគួរ ចំពោះហេតុផលខាងលើនេះ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print