នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះ មានការវាយប្រហារគ្រាប់បែកនៅក្នុងមន្ទីរពេទ្យរដ្ឋក្នុងទីក្រុង Quetta ប្រទេសប៉ាគីស្ថាន សម្លាប់មនុស្ស៣០នាក់។
ប៉ូលិសទីក្រុង Quetta លោក Afzal Khan បញ្ចាក់ថា គ្រាប់បែកផ្ទុះឡើងក្នុងពេលដែលមានមេធាវីនិងអ្នកសារព័ត៌មានជាច្រើននៅទីនោះ។ កន្លងមកលោក Bilal kasi ប្រធានមេធាវីខេត្ត Balochistan បានបញ្ចូនទៅព្យាបាលនៅក្នុងមន្ទីរពេទ្យក្រោយពេលខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានបាញ់ឲ្យរងរបួសធ្ងន់។
តាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ភាគច្រើនជនរង្គ្រោះក្នុងការវាយប្រហារនោះគឺជាមិត្តរួមការងាររបស់លោក Bilal Kasi ក្រៅពីនេះនៅមានអ្នកសារព័ត៌មានជាច្រើនរូបទៀត។
មកទល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាលថា ជាសកម្មភាពវាយប្រហាររបស់ខ្លួននៅឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី
...