អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបគ្រឿងញៀន ឃាត់ខ្លួនមនុស្ស៨នាក់ ថ្នាំញៀន៨កញ្ចប់ក្នុងខារ៉ាអូខេX35

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញសហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបន្តឆែកឆេរទីតាំងហាងខារ៉ាអូខេយីហោX35 ដែលជាកន្លែងលួចបង្កប់ នូវសកម្មភាពជក់និងជួញដូរគ្រឿងញៀយ៉ាងសកម្ម ហើយជាលិទ្ធផលឃាត់ខ្លួនមនុស្សប្រុសស្រី៨នាក់ ក្នុងនោះស្រី២នាក់ និងដកហូតបានថ្នាំញៀនជាក់ស្តែងចំនួន៨កញ្ចប់ រួមទាំងឧបករណ៍សម្រាប់ជក់ផងដែរ ។

ករណីឆ្មក់ចុះបង្ក្រាបនេះបានធ្វើឡើងនៅវេលាម៉ោង៣ និង៣០ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៣៥ ផ្លូវលេខ១១៨ ភូមិ១៥ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ។

ប្រតិបត្តិការបង្រ្កាបទីតាំងខាងលើនេះ ដឹកនាំដោយ លោក គួច ចំរេីន អភិបាលខណ្ឌដូនពេញ សហការជាមួយ លោកវរៈសេនីយ៍ត្រី ប៉ាន់ សុភាព នាយការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនអ.ហរាជធានី លោកវរៈសេនីយ៍ទោ ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យទាំងអស់នោះដោយពាក់ព័ន្ធករណីគ្រឿងញៀន ចំនួន៨នាក់ ក្នុងនោះ(ស្រី២) ។ វត្ថុតាងចាប់យកមានៈ ក្រាមសថ្លា ចំនួន៨កញ្ចប់តូច, ម៉ូតូ ចំនួន៣គ្រឿង, សម្ភារសម្រាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួន។

គួរបញ្ជាក់ផងដែរថា រយៈពេល៤ថ្ងៃនេះ គេឃើញលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ បានដឹកនាំគណៈបញ្ជាការឯកភាពខណ្ឌផ្ទាល់ ចុះបង្រ្កាបករណីគ្រឿងញៀននេះ ហើយឃាត់ខ្លួនមនុស្សជិត៥០នាក់ រួមទាំងថ្នាំញៀនប្រភេទម៉ាទឹកកកជាច្រើនកញ្ចប់តូចធំ ។

បច្ចប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មេីសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕

sor (1) sor (2) sor (3) sor (6) sor (5) sor (4) sor (7) sor (8)

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print