នៅរសៀសថ្ងៃទី០៨ ខែសីហា នេះ ព្រះចៅអធិរាជ្យ Akihito និងថ្លែងសន្តរកថា តាមទូរទស្សស្តីពីការលាលេងចេញពីរាជ្យសម្បត្តិ។ សាររបស់ព្រះចៅអធិរាជ្យព្រះជន ៨២វស្សា និងត្រូវបានប្រកាសនៅម៉ោង៣ម៉ោងក្នុងតំបន់។ នេះជាករណីកម្របានជួបប្រទះនៅក្នុងប្រទេសជប៉ុន ។ នេះជាលើកទីពីរហើយដែលព្រះចៅអធិរាជ្យ Akihito ផ្ញើរសារជាឃ្លីបវីដីអូទៅកាន់មហាជនស្តីពីការចុះចេញពីរាជ្យសម្បត្តិ។
ព្រះចៅអធិរាជ្យក៏បានប្រកាសជ្រើសរើសព្រះរាជ្យបុត្រ Naruhito ឡើងសោយរាជ្យជំនួសវិញ។ បណ្តាញព័ត៌មាន NHK បានផ្សាយថា តាមច្បាប់ព្រះចៅអធិរាជ្យមិនអាចលាលែងចេញពីតំណែងនោះឡើយ ដូច្នោះក្រោយពេលព្រះចៅអធិរាជ្យផ្តេររាជ្យសម្បត្តិគឺច្បាប់ត្រូវតែផ្លាស់ប្តូរជាថ្មីឡើងវិញ។
រដ្ឋធម្មនុញ្ញរបស់ជប៉ុនមិនអនុញ្ញាត្តិឲ្យព្រះចៅអធិរាជ្យជ្រៀកជ្រែកនៅក្នុងឆាកនយោបាយនោះឡើយ។
សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ក្រុមប្រឆាំងជប៉ុន ជំទាស់ទៅនិងការកែប្រែច្បាប់ដើម្បីអនុញ្ញាត្តិឲ្យព្រះចៅអធិរាជ្យ Akihito ចុះចេញពីរាជ្យសម្បត្តិ៕
ប្រែសម្រួល៖ ម៉ែវ សាធី