លោកស្រី ម៉ែន នារីសោភ័គ ទទួលជួបសំណេះសំណាល និងទទួលថវិកា ១ម៉ឺនដុល្លារអាមេរិក ពីលោក វាង សុី ប្រធានក្រុមហ៊ុន ZOOMWANG (CAMBODIA) INVESTMENT CO.,LTD

ចែករំលែក៖

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា ទទួលជួបសំណេះសំណាល និងទទួលថវិកា ១០.០០០ដុល្លារអាមេរិក (មួយមុឺនដុល្លារ) ពីលោក វាង សុី ប្រធានក្រុមហ៊ុន ZOOMWANG (CAMBODIA) INVESTMENT CO.,LTD នៅទីស្នាក់ការកណ្តាល ។

លោក វាង សុី ប្រធានក្រុមហ៊ុនបានមានប្រសាសន៍ថា ក្រុមហ៊ុន ZOOMWANG (CAMBODIA) INVESTMENT CO.,LTD បានមកធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជា៣ឆ្នាំកន្លងមកហើយ ។ គោលបំណងរបស់ក្រុមហ៊ុនមិនត្រឹមតែដើម្បីចំណេញតែប៉ុណ្ណោះទេ គឺដើម្បីជួយអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់ ។

លោកបានបញ្ជាក់បន្ថែមថា នេះជាការផ្តល់ជូនលើកទី១ ហើយនិងនៅមានការជូនជាបន្តបន្ទាប់ទៀត ដើម្បីចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ។

លោកស្រីអគ្គលេខាធិការរងទី១ ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណដល់ លោក វាង សុី ប្រធានក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា ។

ដោយឡែកកាកបាទក្រហមកម្ពុជា មានទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ កាកបាទក្រហមចិន ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ កាកបាទក្រហមកម្ពុជា បានទទួលអំណោយពីកាកបាទក្រហមចិន ដែលបាននឹងកំពុងអភិវឌ្ឍន៍នូវកម្រោងចំនួនពីរគឺ ៖ គម្រោងទី១គឺគម្រោងអភិវឌ្ឍន៍សុខភាពសហគមន៍ នៅស្រុកជីក្រែង ខេត្តស្ទឹងត្រែង ទី២គឺគម្រោងអភិវឌ្ឍន៍ដំណាំដាំដុះ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ៕

1 2 3 4

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print